ព័ត៌មានជាតិ
តុលាការចោទប្រកាន់អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ពាក់ព័ន្ធករណីបោកលុយចិន
តុលាការខេត្តកំពង់ស្ពឺបានសម្រេចចោទប្រកាន់ និងឃុំខ្លួនអភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី និងមនុស្ស២នាក់ទៀត ពាក់ព័ន្ធនឹងការបោកប្រាស់លុយវិនិយោគទុនចិន៤០ម៉ឺនដុល្លារ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ បានប្រាប់កម្ពុជាថ្មីថាចៅក្រមស៊ើបសួរពិតជាបានចោទប្រកាន់លោក ទិត វុទ្ធិ និងមនុស្ស២នាក់ផ្សេងទៀតពិតមែន បន្ទាប់ពីត្រូវបានបញ្ជូនខ្លួនពីអង្គភាពប្រឆាំងអំពើពុករលួយមកតុលាការនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
លោកថា៖ «តាមដែលទទួលព័ត៌មានផ្សេងៗមកហ្នឹងវាអត់ខុសទេពាក់ព័ន្ធនឹងការងារចិន ការងារអីហ្នឹង ក៏ប៉ុន្ដែគ្រាន់ថាជាចំណាត់ការរបស់ចៅក្រមខ្ញុំអត់អាចបកស្រាយបានលើសពីនេះទេ។ ហើយចំពោះការឃុំខ្លួនមានការឃុំខ្លួនមែនអត់? ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាចៅក្រមគាត់បានសម្រេចឃុំខ្លួន៣នាក់រួចហើយ»។

កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បាននៅឡើយទេ។
មនុស្សទាំង៣នាក់មានលោក ទិត វុទ្ធី លោក ហ៊ាវ ខន ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ដោយឡែកមនុស្សម្នាក់ទៀតគឺលោក និងលោក ម៉ឹង សារឿន ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើខាងលើ។
បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


