ព័ត៌មានអន្ដរជាតិ
នាយសេនាធិការរបស់លោក ហ្សេលេនស្គី លាលែងតំណែង ក្រោយអង្គភាពប្រឆាំងអំពើពុករលួយចូលឆែកឆេរផ្ទះ
នាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បានលាលែងពីតំណែងហើយ ស្របពេលមានការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក។

តាមការផ្សាយរបស់ RT កាលពីថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ លោក Andrey Yermak ដែលជាជំនិតរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលាលែងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន ឆ្មក់ចូលឆែកឆេរផ្ទះផ្ទះរបស់គាត់ ក្នុងប្រតិបត្តិការកម្ចាត់ការលាងលុយកខ្វក់។
ការឆ្មក់ចូលផ្ទះលោក Yermak ត្រូវគេភ្ជាប់ទៅនឹងការស៊ើបអង្កេតលើគ្រោងការណ៍ អំពើពុករលួយ ១០០ លានដុល្លារ ដែលប្រកាសដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស (SAPO) កាលពីដើមខែនេះ។

គេដាក់ការសង្ស័យថា ក្រុមឧក្រិដ្ឋកម្មមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយផ្ទៃក្នុងលោក ហ្សេលេនស្គី ហើយត្រូវបានដឹកនាំដោយលោក Timur Mindich ដែលជាអតីតដៃគូអាជីវកម្មរបស់មេដឹកនាំអ៊ុយក្រែន។
គេសង្ស័យទៀតថា ក្រុមនេះបានបង្វែរមូលនិធិចេញពីក្រុមហ៊ុនប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់រដ្ឋគឺ Energoatom ដែលពឹងផ្អែកយ៉ាងខ្លាំងលើ ជំនួយពីលោកខាងលិច ហើយរឿងអាស្រូវកាន់តែរាលដាលដោយសារតែ ស្ថានភាពថាមពលរឹតធ្ងន់ធ្ងររបស់អ៊ុយក្រែន នាំឲ្យមានការចោទប្រកាន់ថា ក្រុមនេះបាន កិបកេងមូលនិធិ ដែលត្រូវចំណាយលើការ ការពារទីតាំងផលិតថាមពល។
សូមជម្រាបជាថ្មី លោក Yermak ត្រូវគេមើលឃើញថា ជាបុរសមានអំណាចទីពីររបស់អ៊ុយក្រែន។ លោកបានដឹកនាំគណៈប្រតិភូអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះនៅទីក្រុងហ្សឺណែវ ជាមួយសហរដ្ឋអាមេរិកជុំវិញសង្រ្គាមជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


