ព័ត៌មានអន្ដរជាតិ
ចិននឹងអនុម័តច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន កាន់តែស៊ីជម្រៅនៅឆ្នាំនេះ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយកាន់តែខ្លាំងនិងស៊ីជម្រៅ ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយផ្ទៃក្នុង ពង្រឹងអំណាចរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន ស្តារទំនុកចិត្តពីសាធារណជនឡើងវិញ ជាពិសេសកែលម្អផ្នែកអភិបាលកិច្ច ខណៈសេដ្ឋកិច្ចប្រទេសនេះកាន់តែពើបប្រទះនូវស្មុគស្មាញ។
រ៉យទ័រ ចុះផ្សាយថ្ងៃទី៩ខែមីនា បានឲ្យដឹងថា របាយការណ៍របស់ស្ថាប័ននីតិប្បញ្ញត្តិកំពូលប្រទេសចិន បានចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា ក្រុងប៉េកាំងនឹងអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែននៅឆ្នាំនេះ ដើម្បីជំរុញក្របខ័ណ្ឌច្បាប់ជាតិក្នុងការត្រួតពិនិត្យប្រឆាំងនឹងអំពើពុករលួយ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ជាស្ថាប័នរដ្ឋាភិបាលក្នុងសភាកាន់អំណាចនីតិបញ្ញត្តិនៅក្នុងប្រទេសចិន មិនបានបញ្ជាក់លម្អិតពីអ្វីដែលច្បាប់នេះនឹងកំណត់គោលដៅជាក់លាក់នោះទេ ប៉ុន្តែច្បាប់នេះនឹងក្លាយជាជំហានពង្រីកដ៏ធំមួយ ដើម្បីជំរុញយុទ្ធនាការរបស់ប្រទេសចិនប្រឆាំងនឹងអំពើពុករលួយ។
ថ្នាក់ដឹកនាំចិនធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងធំ នៅតាមបណ្តាក្រសួងនានា ជាពិសេសផ្តោតលើមន្ត្រីយោធាជាន់ខ្ពស់ ក្នុងយុទ្ធនាការមួយដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជា ពេលដែលលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១២។
កាលពីសប្តាហ៍មុន លោក ស៊ី ទាមទារឱ្យយោធាមានភាពស្មោះត្រង់នឹងគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច និងលុបបំបាត់អំពើពុករលួយ។
នៅក្នុងរបាយការណ៍មួយផ្សេងទៀត តុលាការប្រជាជនកំពូលលើកឡើងថា តុលាការចិនបានបញ្ចប់ករណីអំពើពុករលួយចំនួន ២២.៤% ច្រើនជាងកាលពីឆ្នាំមុន ពាក់ព័ន្ធនឹងមនុស្សចំនួន ៤០ ០០០ នាក់។
ក្នុងចំណោមអ្នកដែលត្រូវបានផ្តន្ទាទោស មានអតីតមន្ត្រីគ្រប់គ្រងកណ្តាលចំនួន ៥៧ នាក់ រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអតីតលេខាធិការបក្សខេត្ត Hainan ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


