ព័ត៌មានអន្ដរជាតិ
អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ជាប់គុក ១៣ឆ្នាំ ពីបទពុករលួយ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០២ខែកក្កដានេះ អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ឆ្នាំ ពីបទបន្លំ និងលួចលុយចំនួនប្រហែល ៥០លានដុល្លារ។

ការកាត់ក្តីដ៏ល្បីនេះបានលាតត្រដាងពីអំពើពុករលួយយ៉ាងធ្ងន់ធ្ងរនៅក្នុងជួរយោធារុស្ស៊ីដែលមនុស្សជាច្រើនជឿថាជាហេតុផលមួយដែលរុស្ស៊ីបានប្រឈមក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។
លោក Ivanov បានមើលការខុសត្រូវលើការសាងសង់និងភ្នាក់ងារជំនួយយោធា ហើយលោកត្រូវបានគេកត់សម្គាល់ដឹងពីការលួចបន្លំតាមរយៈរបៀបរស់នៅដ៏ប្រណីតរបស់លោក ដែលមានអចលនទ្រព្យប្រណីតៗ និងរថយន្តបុរាណមួយចំនួន ខណៈពេលនេះត្រូវបានរឹបអូសដោយតុលាការ។ លោកត្រូវបានចាប់ខ្លួននៅខែមេសា ឆ្នាំ២០២៤ តែលោកបដិសេធការចោទប្រកាន់ ហើយមេធាវីរបស់លោកគ្រោងនឹងប្តឹងឧទ្ធរណ៍បន្ត។

គួរបញ្ជាក់ថា ករណីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យយោធារបស់រុស្ស៊ី។ មន្ត្រីកំពូលផ្សេងទៀត ដូចជាអតីតអនុរដ្ឋមន្ត្រីការពារជាតិលោក Pavel Popov និងនាយកឧទ្យាន Patriot លោក Vyacheslav Akhmedov ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ ខណៈដែល Patriot Park ជាឧទ្យានយោធាដ៏ធំមួយដែលលោក Ivanov បានជួយសាងសង់ ឥឡូវនេះក៏កំពុងត្រូវបានត្រួតពិនិត្យលើការប្រើប្រាស់ប្រាក់រដ្ឋាភិបាលមិនត្រឹមត្រូវផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


