ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី១ ទុករយៈពេល៣ថ្ងៃ ឱ្យអាជីវករដែលដាក់លក់ដូរលើប្រឡាយទួលពង្រទី១ រុះរើចេញ
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទុករយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ដែលបានយក ទីតាំងចិញ្ចើមផ្លូវ និង ផ្លូវមកប្រកបអាជីវកម្មផ្សេងៗ ត្រូវបញ្ឈប់រាល់សកម្មភាពលក់ដូរដាក់តាំងទំនិញគ្រប់ប្រភេទ និងរុះរើចេញអោយអស់ពី លើទីតាំងដីចំណីផ្លូវ ផ្លូវសាធារណៈ និងលើប្រឡាយទួលពង្រទី១។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី១ ៖សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលយក ទីតាំងដីចំណីផ្លូវ និងលើប្រឡាយទួលពង្រទី១មកធ្វើអាជីវកម្មដាក់តាំងទំនិញ លក់ដូរគ្រប់ប្រភេទ និងអាជីវកម្មផ្សេងៗ ស្ថិតនៅតាមបណ្តោយប្រឡាយទួលពង្រទី១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាព ជាការចំបាច់ទីតាំងនេះត្រូវការស្តារជាប្រចាំ និងថែទាំ។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាព ឱ្យបានស្រស់ស្អាតនោះ រដ្ឋបាលសង្កាត់ចោមចៅទី១ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ដែលបានយក ទីតាំងចិញ្ចើមផ្លូវ និង ផ្លូវមកប្រកបអាជីវកម្មផ្សេងៗ ត្រូវបញ្ឈប់រាល់សកម្មភាពលក់ដូរដាក់តាំងទំនិញគ្រប់ប្រភេទ និងរុះរើចេញឱ្យអស់ពី លើទីតាំងដីចំណីផ្លូវ ផ្លូវសាធារណៈ និងលើប្រឡាយទួលពង្រទី១ក្នុងរយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនអនុវត្តទៅតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅ ទី១ និងចុះចាត់វិធានការរដ្ឋបាលរុះរើដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យ សម្បត្តិ និងសម្ភារៈផ្សេងៗដែល មាននៅលើទីតាំងខាងលើនេះឡើយ។

រដ្ឋបាលសង្កាត់ចោមចៅទី១ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មអ្នកលក់ដូរ ផ្សេងៗមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តទៅតាមខ្លឹមសារ សេចក្តីជូនដំណឹងខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


