ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់កាត់សំយាបដែលពលរដ្ឋសង់រំលោភផ្លូវសាធារណៈ
កាលពីព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌដង្កោ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់សំយាប ដែលប្រជាពលរដ្ឋសង់រំលោភលើផ្លូវសាធារណៈ។


ដោយមានការយកចិត្តទុកដាក់ពីលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ-សង្កាត់ បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ នៅតាមបណ្ដោយផ្លូវលេខ ២១៧ និងធ្វើការណែនាំប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ដូរមួយចំនួន សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាដងផ្លូវសាធារណៈឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់សំយាបផ្ទះដែលសង់រំលោភមកលើផ្លូវ។


អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា សកម្មភាពខាងលើនេះ អាជ្ញាធរ នឹងបន្តចុះធ្វើការបន្តទៀតនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាចង់ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីសណ្ដាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវសាធារណៈ ចាប់ពីគល់ស្ពានដែក ផ្លូវលេខ ២១៧ រហូតដល់ផ្លូវបេតុងកែងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។


អាជ្ញាធរខណ្ឌដង្កោ បានធ្វើការកាត់សំយាប និង ស្លាកយីហោមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ចំណីផ្លូវសាធារណៈ និងគ្មានច្បាប់អនុញ្ញាតមួយចំនួនផងដែរ ដោយសារអាជ្ញាធរខណ្ឌបានណែនាំដល់ម្ចាស់អាជីវកម្ម ប៉ុន្តែមិនព្រមអនុវត្តតាម។ អាជ្ញាធរ ក៏បានវាស់បាញ់ថ្នាំរំកិលថយចូល ៤ ម៉ែត្រ ចាប់ពីបេតុងសងខាងផ្លូវផងដែរ។


អាជ្ញាធរខណ្ឌដង្កោ ក៏បានសំណូមពរប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទុកជាផលប្រយោជន៍រួម៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


