ព័ត៌មានជាតិ
អភិបាលខណ្ឌឬស្សីកែវ ៖ ចំពោះពលរដ្ឋសាងសង់សំណង់ អនាធិបតេយ្យ ឬលក់ដូរ រំលោភចំណីផ្លូវ មិនស្តាប់តាមការណែនាំ អាជ្ញាធរ នឹងចាត់វិធានការក្តៅ
អាជ្ញាធរខណ្ឌឬស្សីកែវ ចុះចាត់វិធានការក្តៅ ទីតាំងសាងសង់សំណង់អនាធិបតេយ្យ រំលោភលើចំណីផ្លូវ ក្រោយណែនាំច្រើនលើក ច្រើនសារមិនអនុវត្តន៍តាម។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តការរៀបចំសណ្តាប់ធ្នាប់ ចំពោះសំណង់អនាធិបតេយ្យ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអនុវត្តវិធានការរដ្ឋបាល ដោយប្រើប្រាស់គ្រឿងចក្រ រុះរើសំណង់អាណាធិបតេយ្យ នៅសង្កាត់ស្វាយប៉ាក ដែលបានសង់រំលោភលើដីចំណីផ្លូវសាធារណៈ។


អភិបាលខណ្ឌឫស្សីកែវបានបន្តថា អាជ្ញាធរមិនដែលចង់ប៉ះពាល់ការរស់ ក៏ដូចជាប្រកបអាជីវកម្មនោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ហើយអាជ្ញាធរតែងធ្វើការណែនាំ និងប្រកាសប្រាប់ពលរដ្ឋជានិច្ច កុំអោយមានការសាងសង់រំលោភដីចំណីផ្លូវសាធារណៈ ដែលបង្កអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ដងផ្លូវ។ ហើយបើសិន ក្នុងលក្ខខណ្ឌណែនាំច្រើនដង នៅតែមិនចូលរួមសហការ អាជ្ញាធរ នឹង ប្រើប្រាស់វិធានការក្ដៅណាមួយ ក្នុងការអនុវត្តការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសាធារណៈ។ ជាក់ស្តែង ចំពោះទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរសង្កាត់-ភូមិ ចុះណែនាំអោយរុះរើជាច្រើនលើក ច្រើនសារមកហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចអនុវត្តវិធានការរដ្ឋបាលនេះតែម្ដង។



ជាមួយគ្នានេះដែរ លោកអភិបាល នៅតែស្នើរសុំអោយប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថាន នៅតាមដងផ្លូវសាធារណៈ ជាពិសេសសូមបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្ដរាគមន៍ណាមួយដោយមិនទំនងចំពោះការរំលោភយកដីចំណីផ្លូវសាធារណៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៕ អត្ថបទ ៖ រដ្ឋា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


