Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តវិធានការរដ្ឋបាលតឹងរ៉ឹង សម្រាប់យានយន្តចតរំលោភលើផ្លូវ

បានផុស

នៅ

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ បានបន្តចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយ ផ្លូវឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តនេះ មានគោលបំណងធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ កាត់បន្ថយភាពអនាធិបតេយ្យលើទ្រូងផ្លូវ និងលើកកម្ពស់បរិស្ថានឲ្យមានភាពស្អាត ស្របតាមគោលនយោបាយរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកែលម្អសោភ័ណភាពទីក្រុង និងធានាសុវត្ថិភាពចរាចរណ៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។

យោងតាមការបញ្ជាក់ពីមន្ត្រីសណ្តាប់ធ្នាប់ថា កន្លងមក អាជ្ញាធរបានចុះណែនាំ និងជូនដំណឹងដល់ក្រុមអាជីវករ ក៏ដូចជាម្ចាស់យានយន្ត ដែលធ្វើការចត ឬ ដាក់តាំងលក់ទំនិញលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវខាងលើ ជាច្រើនលើកច្រើនសារ រួចមកហើយ។ ទោះជាយ៉ាងណា នៅតែមានករណីមួយចំនួនមិនទាន់អនុវត្តតាម ការណែនាំបណ្តាលឲ្យបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសចុះអនុវត្តការងារនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានប្រកាសយ៉ាងច្បាស់ថា នឹងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹង ចំពោះការចតយានយន្តដោយគ្មានសណ្ដាប់ធ្នាប់ ការដាក់តាំងលក់ទំនិញលើទ្រូងផ្លូវ ឬលើចិញ្ចើមផ្លូវ ដោយគ្មានការលើកលែងឡើយ។ ការចាត់វិធានការទាំងនេះអាចរួមមាន ការផាកពិន័យ ការដកហូតសម្ភារៈ ឬ វិធានការផ្សេងៗ ស្របតាមបទប្បញ្ញត្តិជាធរមាន។

អាជ្ញាធរខណ្ឌ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់សូមចូលរួមសហការជាមួយ អាជ្ញាធរ ដោយគោរពតាមការណែនាំ និងបទប្បញ្ញត្តិ ដើម្បីរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានសាធារណៈ ឲ្យកាន់តែល្អប្រសើរ និងធានាបាននូវភាពរលូននៃចរាចរណ៍នៅតំបន់ខាងលើ៕ អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម