ព័ត៌មានជាតិ
ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី អំពាវនាវដល់រដ្ឋាភិបាលឱ្យពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក ដែលដាក់លក់នៅក្នុងទីផ្សារកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់នៃចំណីអាហារចំពោះសុខភាពប្រជាជន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង» នៅសាលសន្និសីទ្ធរដ្ឋសភាព្រឹកថ្ងៃទី៣១ ខែមីនា សម្ដេចសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងពីក្ដីបារម្ភនៃអាហារខូចគុណភាព អាហារមានជាតិផ្អែម និងប្រៃខ្លាំង ឬប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្ទាល់។
សម្ដេចបានជំរុញឱ្យមានវិធានការបន្ទាន់ដើម្បីធានាពីសុវត្ថិភាព និងទប់ស្កាត់នូវចំណីអាហារ ឬភេសជ្ជៈណាដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ធ្ងនធ្ងរដល់សុខភាពប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងថាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តន៍នៃជំងឺមិនឆ្លងគឺជាក្ដីបារម្ភរបស់រដ្ឋាភិបាលផងដែរ បញ្ហានេះទាមទារឱ្យមានការឆ្លើយតបពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្ត្រអន្តរស្ថាប័ន។ លោកបន្ថែមថាបច្ចុប្បន្នក្រសួងសុខាភិបាលកំពុងរៀបចំផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥-២០៣៤ និងផែនការជាតិគ្រប់គ្រងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ដែលនឹងប្រកាសឱ្យប្រើប្រាស់នៅខែឧសភា ខាងមុខផងដែរ។
លោកថា៖ «ការបង្ការ និងការអប់រំសុខភាព ត្រូវកំណត់គោលដៅមនុស្សគ្រប់រូប ជាពិសេសចៀសវាង ឬកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ អាហារផ្អែម និងកែច្នៃខ្ពស់ ភេសជ្ជៈប៉ូវកម្លាំង។ នៅចំពោះមុខនៃបញ្ហាប្រឈមនេះ និងអន្តរាគមនដែលត្រូវរៀបចំ យើងត្រូវប្រកាន់យកវិធិសាស្ត្រសកល ស្របនឹងស្ថានភាពរបស់ប្រទេស»។

លោកបន្ថែមថាដើម្បីកាត់បន្ថយការស្លាប់មុនអាយុរបស់ពលរដ្ឋ កាត់បន្ថយពិការភាព កាត់បន្ថយចំណាយលើការព្យាបាល និងការថែទាំសុខភាពពលរដ្ឋពេលដែលឈានចូលដល់វ័យចំណាស់រដ្ឋកំពុងសម្របសម្រួលបែបបទនៃការថែទាំសុខាភិបាល កែលម្អព័ត៌មាន និងការអប់រំសុខភាពដោយសម្របសារជូនពលរដ្ឋ អភិវឌ្ឍន៍កម្មវិធីសុខភាពឌីជីថល និងបង្កើនមធ្យោបាយក្នុងការបង្ការផលប៉ះពាល់ដល់ពលរដ្ឋផងដែរ។
របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថាបញ្ហាជំងឺមិនឆ្លងបណញដាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។ ក្រសួងក៏បានឱ្យដឹងទៀតថាជំងឺមិនឆ្លងសំខាន់ចំនួន៤ដែលសម្លាបមនុស្សច្រើនជាងគេគឺជំងឺសសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


