ព័ត៌មានជាតិ
ហ្មុកត្រីមួយកន្លែងនៅក្រុងបាត់ដំបង ល្បីដល់អ្នកភ្នំពេញ មួយថ្ងៃលក់បានមិនក្រោម ១០០ កញ្ចប់
ក្នុងមួយថ្ងៃៗ ម្ហូបហ្មុកខ្មែរមួយកន្លែងនៅក្នុងក្រុងបាត់ដំបង លក់បានមិនក្រោម ១០០ កញ្ចប់នោះទេ បើគិតជាចំណូលអាចរកបាន ៦០ មុឺនរៀល ក្នុងមួយថ្ងៃ ដោយហ្មុក ១ កញ្ចប់លក់កក្នុងតម្លៃ ៦ ពាន់រៀល។ នេះមិនទាន់គិតក្នុងរយះពេលចុងក្រោយពីចំនួនអ្នកកម្ម៉ង់នៅទីឆ្ងាយៗតាមបណ្តាញសង្គមផង។
អ្នកស្រី ប៉ង់ សុខា ដែលជាអ្នកប្រកបមុខរបរធ្វើមុខម្ហូបហ្មុកខ្មែរបានឲ្យដឹងថា មុខរបរធ្វើម្ហូប “ហ្មុកខ្មែរ” នេះ អ្នកស្រីបន្តស្នាដៃពីម្តាយ។

ហ្មុកត្រីរក្សារសជាតិបន្តជំនាន់នេះ ទទួលបានការគាំទ្រពីអ្នកភូមិក្នុងស្រុកនិយមទទួលទាន ដោយសារការលាយគ្រឿងយ៉ាងបុិនប្រសប់រហូតអ្នកភូមិដាក់ឈ្មោះថា “ហ្មុកយាយ វណ្ណា” ជាឈ្មោះម្តាយអ្នកស្រី ប៉ង់ សុខា។
បច្ចុប្បន្ន “ហ្មុកខែ្មរ” របស់អ្នកស្រី ប៉ង់ សុខា ដែលបន្តរក្សារសជាតិពីម្តាយទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជន រហូតមានការកម្ម៉ង់ទិញក្នុងមួយថ្ងៃៗមិនក្រោម ១០០ កញ្ចប់ ដោយមិនទាន់គិតពីតម្រូវការរបស់អតិថិជននៅទីខេត្តឆ្ងាយៗផង ជាពិសេសអ្នកនៅភ្នំពេញ ដែលធ្វើឲ្យមុខរបរគ្រួសារអ្នកស្រី ប៉ង់ សុខា ទទួលបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
អ្នកស្រី ប៉ង់ សុខា បានបញ្ជាក់ថា នៅរយះពេលចុងក្រោយនេះ ក្មួយអ្នកស្រីក៏ចាប់ផ្តើមបង្ហោះលក់ហ្មុករបស់គ្រួសារតាមបណ្តាញសង្គម ក៏ស្រាប់តែមានអ្នកកម្ម៉ង់ច្រើនដែលធ្វើឲ្យអ្នកស្រីនឹកស្មានមិនដល់ ដោយអ្នកស្រីបានលើកឡើងថា “ខ្ញុំចង់តែសើចគ្រាន់តែជាអ្នកធ្វើលក់ធម្មតាសោះ ស្រាប់តែមានអ្នកកម្ម៉ង់ច្រើនតាមហ្វេសប៊ុកបែបនេះ ជាពិសេសអ្នកភ្នំពេញ ពេលចឹងខ្ញុំចង់សើចអស់សំណើច ត្រឹមតែធ្វើលក់ធម្មតាសោះ បែជាលក់ដាច់ដល់ណាដល់ណីយ៉ាងនេះ”។


ដោយសាបែបនេះហើយ ដែលហ្មុកគ្រួសារអ្នកស្រី ប៉ង់ សុខា បានបោះមួយជំហានទៀតតាមរយៈការលក់តាមអនឡាញ និងមានអតិថិជនពីគ្រប់ទិសទីគាំទ្រ ដោយផ្តើមពីក្នុងខេត្តរហូតដល់ខេត្តឆ្ងាយៗពិសេសអ្នកភ្នំពេញតែម្តង ដែលកុម្ម៉ងសម្រាប់ទទួលភ្ញៀវក្នុងពិធីបុណ្យ ពិធីមង្គលការ និងកម្មវិធីផ្សេងៗទៀត។
បើតាមអ្នកស្រី ប៉ង់ សុខា “ហ្មុក”របស់គ្រួសារអ្នកស្រី ដែលធ្វើឲ្យល្បីល្បាញរហូតដល់ពេលនេះ ដោយសារតែមានការផ្សំចេញពីសាច់ត្រីធម្មជាតិ ខ្ទិះដូង និងស្លឹកញរ និងគ្រឿងផ្សំមានដូចជា ស្លឹកក្រូច ស្លឹកគ្រៃ រមៀត រំដឹង ម្ទេស ប្រហុក អំបិល ស្ករ ប៊ីចេង កាពិ ជាដើម។ គ្រឿងទាំងអស់ត្រូវលាយជាល្បាយចូលគ្នាឲ្យបានល្អ និងឆាល្បាយគ្រឿងឲ្យដាច់ទឹកល្អ ឲ្យមានក្លិនឈ្ងុយដើម្បីបំបាត់ក្លិនឆ្អាបត្រី ហើយមានក្លិនឆ្ងុយឆ្ងាញ់ មិនប្រៃ មិនសាបពេក មិនផ្អែមពេក ឲ្យគ្រឿងរួមផ្សំទាំងអស់ក្លាយជារសជាតិឆ្ងុយ ឆ្ងាញ់ ល្មមតាមតម្រូវការអ្នកបរិភោគទូទៅអាចទទួលយកបាន៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់