Connect with us

ព័ត៌មានជាតិ

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

បានផុស

នៅ

ភ្នំពេញ ៖ នៅ​រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានរៀបចំពិធីបិទសន្និបាតវិសាមញ្ញ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦ របស់សមាគម ក្រោមអធិបតីភាព លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះត្រូវបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM), អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW), និងអគ្គនាយក អគ្គនាយិកាទីភ្នាក់ងារជ្រើសរើសឯកជននានា។

លោក ហ៊ូ វុឌ្ឍី បានគូសបញ្ជាក់ថា សន្និបាតវិសាមញ្ញនេះមានគោលបំណង (ទី១) បូកសរុបលទ្ធផលការងារដែលបានអនុវត្ត ក្នុងអាណត្តិទី៥ និងទិសដៅការងារបន្ត និង(ទី២) ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦ របស់សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA)។

លោក​រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារនាពេលកន្លងមករបស់សមាគម ACRA ក្នុងការពង្រឹងប្រសិទ្ធភាពនៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ជាពិសេសការរៀបចំក្រុមប្រតិបត្តិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន (Code of Conduct) ក្រោមការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយបច្ចេកទេសពីអង្គការ ILO។

ទន្ទឹមនេះ លោក​រដ្ឋលេខាធិការ ក៏បានសម្តែងការអបអរសាទរចំពោះប្រធានសមាគម ដែលត្រូវបានជ្រើសរើសជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគម។ លោក​រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងពុះពាលលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការដឹកនាំសមាគម ACRA សម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរបន្តទៅទៀត និងចូលរួមសហការជាមួយក្រសួងយ៉ាងសកម្មក្នុងការបំពេញបេសកកម្មក្នុងវិស័យទេសន្តរប្រវេសន៍ការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរីករាយបើកទ្វារង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិយ៉ាងស្អិតរមួតជានិច្ចដល់សមាគម ACRA ដើម្បីគាំទ្រ និងជំរុញឱ្យវិស័យទេសន្តរប្រវេសន៍ការងារកាន់តែប្រសើរឡើង និងផ្តល់នូវសេវាកម្ម និងប្រយោជន៍ជាអតិបរមាជូនដល់បងប្អូនពលករកម្ពុជាទាំងអស់។

សូមបញ្ជាក់ថា លោក កែន សោភ័ណ្ឌរិទ្ធិ ត្រូវបានបោះឆ្នោតជ្រើសរើសបន្តជាប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៦ របស់សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ក្នុងអាណត្តិទី៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម