ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព ប្រាប់កម្លាំងឈរជើងតាមព្រំដែនឱ្យពង្រឹងកិច្ចការពារជាតិ
ភ្ជាប់នឹងការរក្សាឱ្យបាននូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាង កងកម្លាំងឈរជើងតាមព្រំដែន ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន។ អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងបែបនេះ ក្នុងឱកាសចុះជួបកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនទិសភូមិភាគទី១ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យកងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន ឱ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
តាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានស្រង់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន យ៉ាងដូច្នេះថា«ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន»។

ជំនួបសំណេះសំណាលនាព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងការកោតសរសើរចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមានកងទ័ព កងនរគបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកអគ្គមេបញ្ជាការ បានលើកឡើងពីការកសាងផ្លូវខ្សែក្រវាត់ព្រំដែនរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងកំពុងបន្តអភិវឌ្បន៍ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជារបងការពារបូរណភាពទឹកដីដ៏សំខាន់ ដែលជាច្រើនជំនាន់មកហើយពុំដែលមានដូចសម័យនេះទេ។

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតមកដល់នាពេលខាងមុខ លោកអគ្គមេបញ្ជាការ ក៏បានផ្ដាំដល់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


