ព័ត៌មានជាតិ
កម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមជាមួយសមាជិកអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ
នេះជាការបញ្ជាក់របស់លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសសឹង្ហបុរី ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកនេះ លោក កុយ គួង លើកឡើងថា កម្ពុជាគោរពនូវគោលការណ៍ស្នូល នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្ដីពីការវិវឌ្ឍនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានចេញកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ និងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានចេញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។

បើតាមលោក កុយ គួង កម្ពុជាបានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋជាសមាជិកផ្សេងទៀត ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ក្នុងការវិលត្រឡប់ទៅរកភាព ជាប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយ ដែលស្របតាមគោលការណ៍អាស៊ាន។ ពោលគឺតាមមាគ៌ាអាស៊ាន ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
គួរបញ្ជាក់ថា ស្ថានភាពនៅមីយ៉ាន់ម៉ា រហូតដល់ពេលនេះ មនុស្ស យ៉ាងហោច ណាស់២,០០០នាក់ ត្រូវបានចាប់ខ្លួន កំឡុងការបង្ក្រាបរបស់យោធាទៅលើក្រុមបាតុករ ដែលធ្វើសកម្មភាពតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ហើយក្រុមសកម្មជន មីយ៉ាន់ម៉ា នៅតែបន្តដឹកនាំចលនាតវ៉ារបស់ពួកគេដដែល ដែលរួមមានទាំងការអំពាវនាវឲ្យផ្អាកសកម្មភាពនានា ដូចជាកុំចេញក្រៅ កុំធ្វើអាជីវកម្ម និងកុំទៅធ្វើការងារអ្វីទាំងអស់ពេញមួយថ្ងៃ ថែមទៀតផង។

កាលពីថ្ងៃពុធ ទី២៤ ខែមីនា ម្សិលមិញ មីយ៉ាន់ម៉ា បានដោះលែងមនុស្សជាង ៦០០ នាក់ពីមន្ទីរឃុំឃាំង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កំឡុងការធ្វើសកម្មភាពប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធា នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA៕
អត្ថបទ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


