Connect with us

ព័ត៌មានជាតិ

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

បានផុស

នៅ

ភ្នំពេញ ៖ លោកពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធជាឪពុកក្មេក ម្ដាយក្មេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាត្រូវជាឪពុកបង្កើតនិងអ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នាយប់ថ្ងៃសៅរ៌៍ទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញកំសាន្ត ទស្សនា ស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារនិងទស្សនាសិល្បៈនានា នៅផ្លូវថ្មេីរជេីង(Walk Street) ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅផ្លូវថ្មេីរជេីង(Walk Street) សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន។ 

សប្ដាហ៍នេះនិងសប្ដាហ៍ក្រោយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយនៅផ្លូវថ្មីរជើង (Walk Street) មាត់ទន្លេភ្នំពេញ៥ថ្ងៃ ដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃនៅថ្ងៃសៅរ៍ទី១២និងថ្ងៃអាទិត្យទី១៣ មេសាហើយក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត១៤ដល់១៦មេសាសរុប៥ថ្ងៃ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនា  ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស ២០២៥។

ផ្អែកតាមការជូនព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំឱ្យមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យ  ចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវ  ថ្មើរជើង(Walk Street)ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញ។

ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះថ្ងៃសៅរ៍ ទី១២មេសា មានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោ។

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឱ្យមានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរ លេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។

ក្នុងនាមអាជ្ញាធរដែនដីលោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៏ជាខ្លាំងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកំសាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម