ព័ត៌មានជាតិ
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង១លាន៧សែននាក់រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី
តាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ សម្រាប់ខេត្តតាកែវទាំងមូលទទួលបានភ្ញៀវទេសចរចំនួន១,៧៨៣,៦៦៣ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន២,៧១៥ នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង១លាន៧សែននាក់ដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវដែលរដ្ឋបាលខេត្តតាកែវបានរៀបចំតាកែវសង្ក្រាន្តឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលរួមមានកម្សាន្តចំនួនជាង ៨០ម៉ឺននាក់។

ដោយឡែកពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានថ្លែងឲ្យដឹងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល ៣ថ្ងៃនេះ គឺកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងថែរក្សាបានយ៉ាងល្អប្រសើរតែទោះបីជាយ៉ាងណាក៏ដោយនៅមានបញ្ហាតិចតួចបានកើតឡើងដូចជាការបាត់ទូរសព្ទការវង្វេងក្មេងក៏ប៉ុន្តែសមត្ថកិច្ចបានជួយអន្តរាគមន៍ទាន់ពេលវេលា៕
អត្ថបទ៖ វីរ:




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់