ព័ត៌មានជាតិ
ជាស្តី្រមេម៉ាយ រកព្រឹកខ្វះល្ងាច ជួបការលំបាក ដោយត្រូវចិញ្ចឹមកូន ២នាក់ ដែលមានបញ្ហាស្មារតី
អ្នកស្រី លីម សាណាង ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី មានមុខរបរកសិករ និងស៊ីឈ្នួល រើសចន្ទី ដកដំឡូង ឱ្យគេនៅតាមចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព។ អ្នកស្រីមានកូន ២នាក់ ស្រី១ និងប្រុស១ ដែលមានសតិមិនប្រក្រតី តែងតែច្រៀងរាំ បោកឆ្នាំងចាន នៅពេលយប់ព្រលប់ ដោយកើតអាការៈដូចនេះម្នាក់ម្តងដូវេនគ្នា នៅពេលយប់ឡើង។

អ្នកស្រី បានត្អូញត្អែរថា ចាប់តាំងពីប្តីរបស់គាត់ស្លាប់ទៅ បានបន្សល់ទុកកូន ២នាក់ នៅពេលកូនប្រុសមានអាយុ១៨ ឆ្នាំ និងស្រីអាយុ ២៨ឆ្នាំ ចាប់ផ្តើមានជំងឺនេះ គាត់បានទៅរកមន្ទីពេទ្យបង់ប្រាក់យកថ្នាំ ទៅឱ្យកូនគាត់ទាំង ២នាក់ លេប ប៉ុន្តែជួនកាលគាត់មិនមានលុយទៅបើកថ្នាំ ធ្វើឱ្យជំងឺកូនរបស់គាត់រើឡើង ច្រៀងរាំ និងបោកឆ្នាំចាន ធ្វើឱ្យមិនបានគេង ហើយមានពេលខ្លះគេចចេញពីផ្ទះក៏មាន ដោយគាត់ត្រូវតាមរកចាប់ឱ្យមកផ្ទះវិញ។
រស់នៅក្នុងជីវិតដែលខ្វះខាត រកព្រឹកខ្វះល្ងាច ដោយសារពុំមានដីស្រែចម្ការ សម្រាប់បង្កបង្កើនផល ចាប់ផ្តើមអត់បាយពីខែធ្លាក់ភ្លៀងនេះទៅ រហូតទៅដល់ច្រូតកាត់ស្រូវទុំ។ ដើម្បីកូនគាត់ទាំង ២នាក់នេះ ត្រូវសន្សំលុយទៅបើកថ្នាំ នៅមន្ទីរពេទ្យ ខែខ្លះទៅរកស៊ីឈ្មួលគេ មិនមានអ្នកជួលឱ្យធ្វើការងារ ក៏អាក់ខានពុំបានជូនកូនទៅបើកថ្នាំក៏មាន។

លោក ស្វែង បាន ជាមេភូមិទៀមលើ បានអំពាវនាវទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អង្គការក្នុងស្រុក ក្រៅស្រុក និងសប្បុរសជនមេត្តា ជាថ្នាំ និងជាលុយកាក់ ដើម្បីមើលថែកូនរបស់គាត់ផង ពីព្រោះគាត់មិនមានលទ្ធភាព ព្យាបាលកូនរបស់ខ្លួន ឱ្យជាសះស្បើយពីជំងឺនេះនោះទេ។
ការជួយគ្នានៅគ្រាក្រលំបាក នៅក្នុងទស្សនៈព្រះពុទ្ធសាសនា ជាអំពើបុណ្យកុសលធម៌ ទៅកើតខាងមុខ ប្រកបដោយសេចក្តីសុខ ចម្រើនមិនជួបការខ្វះខាត់ឡើយ ម្យ៉ាងវិញទៀត ជាទង្វើល្អមួយដែលមនុស្សជាច្រើនស្រឡាញ់ ចូលចិត្តនិងគោរព។ ការចែករំឡែកទ្រព្យសម្បត្តិ ទៅកាន់អ្នកកម្សត់ទូរគត់ គ្មានទីពឹងពំនាក់ អាស្រ័យជាប្រធាន នៃការកកើតទ្រព្យសម្បត្តិ ច្រើនលើសមុខទៅទៀត បើតាមទស្សនៈបុគ្គលល្បីនៅជុំវិញពិភពលោក៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


