Connect with us

ព័ត៌មានជាតិ

កម្ពុជា និងសិង្ហបុរី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការនានាដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន

បានផុស

នៅ

នៅក្នុងជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន នៃប្រទេសសិង្ហបុរី នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតលើសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាព និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិង្ហបុរីបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងស្វាគមន៍ក្នុងការផ្តល់ការគាំទ្រលើការចែករំលែកចំណេះដឹងនៅក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ គឺជាកិច្ចការអាទិភាពរបស់ក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក៏បានអញ្ជើញជាផ្លូវការដល់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាននៃប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម