ព័ត៌មានជាតិ
ពលរដ្ឋឃុំទន្លេបិទ ទទួលបានផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រពីក្រសួងអភិវឌ្ឍន៍ជនបទ
បន្ទាប់ពីផ្លូវចាស់ប្របមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានគ្រោះធម្មជាតិច្រាំងទន្លេបាក់ទាញយកចូលទន្លេបាត់ បង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរនោះ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់សិទ្ធិតាមរយៈការដេញថ្លៃថ្នាក់ជាតិ ឲ្យទៅក្រុមហ៊ុន KBH ជាអ្នកកសាងផ្លូវបេតុងអាមេ១ខ្សែមានប្រវែងជាង១៣០០ម៉ែត្រ នេះឡើង ហើយគ្រោងបញ្ចប់នៅបំណាច់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះថា ក្នុងនាមរដ្ឋបាលឃុំ ដែលជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ក្រសួងក៏ដូចរដ្ឋាភិបាលបានជួយកសាងផ្លូវបេតុង១ខ្សែនេះឡើង ដែលមានប្រវែងជាង១៣០០ម៉ែត្រ តភ្ជាប់ពីផ្លូវចុងភូមិទួកគរព្រែកតាខ្វាន់ ទៅជិតគល់ស្ពានព្រែកអង្កូ ដើម្បីជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលលើផ្លូវនេះ។ វាបានលាតសន្ធឹងប្របមាត់ទន្លេមេគង្គ ដែលតភ្ជាប់រវៀងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងបន្តផ្តល់ភាពងាយដល់បណ្តាខេត្តខាងកើតទន្លេទាំងអស់។ ចំណេញពេលវេលា ក្នុងការទំនាក់ទំនងគ្នាជាសកលយ៉ាងប្រសើរ ចល័តកសិផលរហ័សលឿនដល់ទីផ្សារ ជាសរសៃឈាមសេដ្ឋកិច្ចក្នុងតំបន់។

លោកមេឃុំបានបន្តទៀតថា ផ្លូវថ្មីនេះកើតឡើងដោយសារ ផ្លូវចាស់បានបាក់ស្រុតដោយជ្រាំងទន្លេប្រវែងជិត១គីឡូម៉ែត្រនោះ។ ដូច្នេះក្រសួងអភិវឌ្ឍន៍ជនបទត្រូវកសាងផ្លូវនេះឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នពួកគាត់សប្បាយចិត្ត នឹងទទួលបានផ្លូវនៅបំណាច់ខែមិថុនា ឆ្នាំ២០២៥នាពេលខាងមុខនេះ។

លោក សន ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ទទួលបន្ទុកអនុប្រធានអនុវត្តគម្រោងថ្នាក់ខេត្ត បានឲ្យដឹងថា ផ្លូវបេតុងអាមេ១ខ្សែនេះ មានទទឹង៦ម៉ែត្រ កំរាស់១តឹកកន្លះ ប្រវែងជាង១៣០០ម៉ែត្រ។ កសាងឡើងដោយគម្រោងដេញថ្លៃថ្នាក់ជាតិក្រុមហ៊ុន KBH ថវិកាហិរញ្ញបទានធនាគារពិភពលោក និងបដិភាគរដ្ឋាភិបាល។ ផ្លូវនេះគ្រោងបញ្ចប់នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៥នេះ៕
អត្ថបទ៖ សាន វិឡែម





-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


