ព័ត៌មានជាតិ
៤ ខែឆ្នាំនេះ រន្ទះបាញ់បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ កើនឡើង ៤ ដង
នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ និងងាប់គោក្របីជាង ២០ ក្បាល បើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការការកើនឡើង ៤ ដង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី ១២ ឧសភា នេះថា រយៈពេល ៤ ខែ ឆ្នាំនេះ រន្ទះបាញ់ បានកើតឡើង ៣០ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ៦ ខ្នង ស្លាប់មនុស្ស ១២ នាក់ របួស ១៦ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល។ ជាក់ស្តែងនៅក្នុងខែមេសា កើតឡើងច្រើនជាងគេមានរហូតដល់ទៅ ២២ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨ នាក់ របួស ១១ នាក់ ងាប់គោក្របី ១៥ ក្បាល និងខូចខាតផ្ទះ ៤ ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ១២ នាក់ ក្នុងនោះ នៅខេត្តកំពង់ចាម ១ នាក់ កំពង់ធំ ២ នាក់ បាត់ដំបង ៣ នាក់ សៀមរាប ២ នាក់ បន្ទាយមានជ័យ ១ នាក់ ព្រះវិហារ ១ នាក់ និងខេត្តកែប ២ នាក់។

លោកបានបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈ ៤ ខែឆ្នាំមុន រន្ទះបាញ់កើតឡើងចំនួន ៥ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ១ ខ្នង ស្លាប់មនុស្ស ៣ នាក់ និងងាប់គោក្របីចំនួន ៣ ក្បាលប៉ុណ្ណោះ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ កន្លងទៅ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៤៥ ក្បាល។ ក្នុងនោះ ខេត្តសៀមរាបកើតឡើង ២១ លើក ស្លាប់មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់គោ ៧ ក្បាល និងផ្ទះ ៤ ខ្នង៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


