ព័ត៌មានជាតិ
ពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន ប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចុងខែនេះ
ប្រជាពលរដ្ឋ កម្មសិក្សាការី និងនិស្សិតខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅក្នុងប្រទេសជប៉ុន បានចេញមកប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកគណៈប្រតិភូកម្ពុជាអញ្ជើញទៅទស្សនកិច្ច និងជួបជជែកពិភាក្សាការងារជាមួយលោក Ishiba Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាងមុខនេះ។

លោក ហៃ វណ្ណា ដែលជាអតីតប្រធានក្រុមយុវជនបក្សប្រឆាំងនៅប្រទេសជប៉ុន និងដែលធ្លាប់តែបានដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជានាពេលកន្លងមក នៅពេលនេះ បានចេញវីដេអូប្រកាសគាំទ្រ និងស្វាគមន៍វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទឹកដីជប៉ុនជាថ្មី។ លោកបានលើកឡើងបែបនេះថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននៅចុងខែឧសភា ខាងមុខនេះ និងសូមជូនពរឱ្យសម្តេចទទួលបានជោគជ័យ និងផ្លែផ្កា ដើម្បីពាំនាំក្រុមហ៊ុនជប៉ុនទៅបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយើងឱ្យកាន់តែច្រើនឡើងសម្រាប់អភិវឌ្ឍប្រទេសយើងតទៅមុខទៀត»។

ចំណែក ប្រជាពលរដ្ឋ តំណាងយុវជន និងយុវជនខ្មែរនៅក្នុងខេត្តហ្វូកូអូកា និងខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក៏មិនខុសពីលោក ហៃ វណ្ណាដែរ គឺបានប្រកាសសូមគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ ក្រៅពីប្រកាសគាំទ្រ និងស្វាគមន៍ ពួកគេបានសម្តែងការរំភើបរីករាយ និងក្តីសោមន្សយ៉ាងខ្លាំងដែលសម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងមានវត្តមានជាថ្មីនៅលើទឹកដីជប៉ុន។ ពួកគេបានជូនពរដល់សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅជប៉ុននេះ។

ដោយឡែក កម្មសិក្សាការី និស្សិតដែលកំពុងរស់នៅក្នុងទីក្រុងតូត្យូ និងខេត្តណាកាណុ ប្រទេសជប៉ុន ក៏សម្តែងនូវក្តីសប្បាយរីករាយផងដែរចំពោះដំណឹងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគម្រោងជួបជជែកពិភាក្សាការងារជាមួយលោក Ishiba Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសជប៉ុននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងការបរទេសជប៉ុន អំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន សម្តេចធិបតី នាយករដ្ឋមន្រ្តីជប៉ុនកម្ពុជា នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ISHIBA Shigeru ដោយនឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក៏ដូចជា បញ្ហានៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ ដែលរៀបចំឡើងក្រុមហ៊ុន Nikkei ផងដែរ។ ក្រសួងការបរទេសជប៉ុន បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងប្រទេសជប៉ុន និងកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


