ព័ត៌មានជាតិ
ប្រធានសភានឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសហុងគ្រីនៅខែមិថុនាខាងមុខ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នឹងបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋហុងគ្រីនៅខែមិថុនាខាងមុខដើម្បីរឹតចំណងទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីកាន់តែស៊ីជម្រៅបន្ថែមទៀត។ គម្រោងបំពេញទស្សនៈកិច្ចរបស់សម្ដេចសភាធិបតីនេះត្រូវបានដឹងក្នុងពេលដែលសម្ដេចទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី ធីប័រ បាឡូកឌី នៅវិមានរដ្ឋសភាកម្ពុជាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះសម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ដែលនឹងលើកកម្ពស់ដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស។ សម្ដេចបានលើកឡើងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុងគ្រី សម្តេចនឹងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំហុងគ្រី ទាំងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិការ លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពទាំងនេះ ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ធនធានទឹក និងវិស័យអាទិភាពមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព និងផលប្រជាជនទាំងសងខាង។
សម្តេចបានសង្កត់ធ្ងន់ថា៖ «ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចកំពុងកើនឡើង បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹតចំណងមិត្តភាពកម្ពុជានឹងហុងគ្រីនៅក្នុងកាលៈទេសៈមិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចួលរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខានដល់សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង»។

ឯកអគ្គរដ្ឋទូតហុងគ្រីលោក ធីប័រ បាឡូកឌី គូសបញ្ជាក់ថាប្រទេសកម្ពុជានិងហុងគ្រីមានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញលោកបានជម្រាប ជូនពីពង្រាងគម្រោងកម្មវិធីជូនសម្ដេចដោយនៅក្នុងដំណើរទស្សនកិច្ចនោះសម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេចនឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។
សម្តេចប្រធានរដ្ឋសភានិងលោកឯកអគ្គរដ្ឋទូតបានសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកស្ទើរគ្រប់កម្រិតទាំងអស់។

ទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ក្រោយការដួលរលំនៃរបបខ្មែរក្រហមប្រទេសហុងគ្រីដែលជាប្លុកខាងកើតក៏ជាអ្នកផ្ដល់ជំនួយគាំទ្រមួយមកកាន់កម្ពុជាផងដែរ។ ទំនាក់ទំនងរវាងប្រទសទាំងពីរកាន់តែស្អិតរមួលខ្លាំងនៅឆ្នាំ២០១៩ ដែលពេលនោះអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅហុងគ្រីដល់ទៅ២ដង ហើយនៅឆ្នាំដដែលប្រធានាធិបតីហុងគ្រីលោក ចាណូស អាឌឺ (Janos Ader) ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រទសទំាងពីរ តែងតែគំាទ្រគ្នាទៅវិញទៅមក នៅតាមវេទិការអន្តរជាតិនានា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច