Connect with us

ព័ត៌មានជាតិ

ស្ថានីយ​ប្រេងឥន្ធនៈ​​មួយកន្លែងនៅ​ផ្លូវជាតិ​លេខ​៨ ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន​ បន្ទាប់ពី​អ្នកជំងឺ​កូវីដ​១៩​ម្នាក់ ចូល​ចាក់​សាំង​

បានផុស

នៅ

អាជ្ញាធរ​ស្រុក​ពារាំងសម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ស្ថានីយ​ប្រេងឥន្ធនៈតេ​លាមួយកន្លែង​ស្ថិតនៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៨ ​ភូមិ​វាល ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ បន្ទាប់ពី​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ហើយបាន​ចូល​ចាក់​សាំង​និង​ចូល​បន្ទប់ទឹកនៅ​ទីនោះ​។​

លោក ហួត កល្សា​ណ ប្រធានស្រុកប្រតិបត្តិពារាំង បានប្រាប់នៅ​យប់​ទី​២៨ ខែមីនា ឆ្នាំ២០២១​ថា ទី​តាំង​​ស្ថានីយ​ប្រេងឥន្ធនៈ​នោះ​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។​

លោក​បន្តថា ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ រួម​នឹង​អ្នកពាក់ព័ន្ធ​បុគ្គលិក ត្រូវឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​ផ្ទាល់ ដោយ​យក​សំណាក​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ក​ល្សា​ណ បញ្ជាក់ថា​ យើង​បិទស្ថានីយ​ប្រេងឥន្ធនៈ និងធ្វើ​ច​ត្តា​ឡី​ស័ក​បែបនេះ ក៏​ព្រោះ​តែកាលពី​ថ្ងៃទី​២២ ខែមីនា​ ឆ្នាំ២០២១ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ នៅឯ​ខេត្តស្វាយរៀង បានធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ​៨ ដោយ​ចូល​ចាក់​សាំង​នៅ​ទីនោះ និង​ចូល​បន្ទប់ទឹក​ទៀតផង​។

ហេតុនេះ​ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ស្រាវជ្រាវ​មន្ត្រី​ជំនាញ​សម្រេច​បិទ ស្ថានីយ​ប្រេងឥន្ធនៈ នោះ​ជា​បណ្ដោះអាសន្ន​សិន​។

​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ឲ្យ​ដឹងថា​ ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​ត្រូវបានធ្វើ​ច​ក្តា​ឡី​ស័ក​នៅ​នឹងស្ថានីយ​ប្រេងឥន្ធនៈ​ផ្ទាល់​ដោយ​ទីតាំង​នោះ​នៅ​ដាច់ដោយឡែក​និង​ងាយស្រួល​ដល់​គ្រូពេទ្យ​មក​យក​សំណាក​ទៅពិនិត្យ​ផងដែរ៕​

អត្ថបទ ៖ សៅ​គ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម