Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន​ បញ្ជាក់ពីតួនាទីរបស់យន្តការសភា ក្នុងការរួមចំណែកដោះស្រាយបញ្ហាជាតិ និងតំបន់

បានផុស

នៅ

ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវត្តដ៏ស្មុគស្មាញ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យន្តការសភា ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារបស់ប្រទេសជាតិ ក៏ដូចជាបញ្ហាប្រឈមជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងក្នុងពេលដែលសម្ដេចបានទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) លោក ឯក ណាត ដាកាល (EK Nath Dhakal) នៅវិមានព្រឹទ្ធសភា ក្នុង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់ចំពោះការផ្តួចផ្តើមបង្កើតយន្តការសន្និសីទប្រធានសភានៃអន្តរសភា ដែលមានគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អ និងសមស្រប ខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ពិសេសនោះ គឺចំពោះមុខសភាពការណ៍អន្តរជាតិនានានៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីរបស់អាមេរិក។

ក្នុងន័យនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់អំពីតួនាទីរបស់សភាក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ហើយការបង្កើតយន្តការសភា ក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងលើយន្តការនានា។ សម្តេចតេជោ បានប្រាប់លោកអគ្គលេខាធិការ ISC ពីគំនិតផ្តួចផ្តើមរបស់សម្តេចចង់ឱ្យមានការរៀបចំវេទិកាព្រឹទ្ធសភាក្នុងចំណោមប្រទេសអាស៊ានបន្ថែមផងដែរ។

នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការសន្និសីទប្រធានសភានៃអន្តរសភា បានអរគុណសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើតស្ថាប័ននេះឡើង និងលោក ក៏សម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។

លោកអគ្គលេខាធិការ ក៏បានជម្រាបសម្ដេចតេជោអំពីកិច្ចការ និងទិសដៅការងាររបស់ ISC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន តាមរយៈការអនុវត្តកិច្ចការការទូតសភា និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ននានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជាដើម។ ក្នុងន័យនេះ លោកបានស្នើសុំសម្តេចតេជោបន្តផ្តល់ការគាំទ្រដល់កិច្ចការ ISC បន្ថែមទៀត។

តបនឹងការស្នើនេះ សម្តេចតេជោ បានបញ្ជាក់ពីការគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្តាស្ថាប័នផ្សេងៗ រួមទាំងអាស៊ាន។ សម្តេចតេជោ ក៏បានណែនាំឱ្យ ISC ពង្រឹងតួនាទីរបស់ខ្លួន តាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១១ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣២ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម