Connect with us

ព័ត៌មានជាតិ

ហាងគុយទាវឆ្ងាញ់ ២ កន្លែងក្នុងក្រុងសែនមនោរម្យ​ម៉ោង ៧ ព្រឹកភ្ញៀវចូលពេញៗស្ទើររាល់ថ្ងៃ

បានផុស

នៅ

អាហារដ្ឋាន​​ ២ កន្លែង ឃើញមានភាពមមាញឹក ដែលតែងតែ​មាន​អតិថិជនចេញចូល​ពេញៗជារៀងរាល់ថ្ងៃ។

ហាង​អាហារ​ទាំង​ពីរ​ទីតាំង​នេះ​ ដែល​ពេញនិយម​បំផុត​គឺ​គុយទាវ​ ហើយ​ដែល​ចាប់បើក​ពីម៉ោង ៧ ព្រឹកឡើងទៅ។

១-អាហារដ្ឋាន (ត្រជាក់ចិត្តមណ្ឌលគិរី) ដែលមានអតិថិជនក្មេងចាស់ប្រុសស្រី ចូលគាំទ្រញាំស្ទើរគ្មានថ្ងៃណាស្ងាត់នោះទេ ជាពិសេសមានគុយទាវ និងអាហារជាច្រើនមុខទៀត។ ហាង​នេះ​មានទីតាំងនៅលើផ្លូវភ្លោះចម្ងាយ​ពីរង្វង់មូលគោព្រៃប្រហែល ៥០០ ម៉ែត្រ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២-អាហារដ្ឋាន (ដានីគុយទាវទូកមណ្ឌលគិរី ) នៅទីនោះក៏មានអតិថិជនគាំទ្រពេញៗជារៀងរាល់ព្រឹកផងដែរ។ ហាងមួយនេះអតិថិជនតែងកម្មង់និងត្រូវមាត់នោះ គឺគុយទាវទូកទឹកខ្មៅ ដែលមានឱជារសឆ្ងាញ់ រួម​ទាំំង​អាហាផ្សេងទៀត។

ទីតាំងហាង​នេះ នៅម្តុំក្បែរបញ្ជាការសឹករងមណ្ឌលគិរី ដែលមានចម្ងាយពីរង្វង់មូលគោព្រៃ ២ គីឡូម៉ែត្រប៉ុណ្ណោះ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម