ព័ត៌មានជាតិ
សំណើកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយចប់ស្ទើរ១00%ប្រកបដោយការយកចិត្តទុកដាក់
គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី ២៦ខែឧសភានេះ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយស្ទើរ១០០ភាគរយហើយ ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសាដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦នេះ។

លោកស៊ុន មេសា បានថ្លែងថា “ចាប់តាំងពីព្រឹកថ្ងៃទី ២៦ខែឧសភានេះ មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានសម្របសម្រួល ដោយមានសមាសភាពពីតំណាងកម្មករនិយោជិត អ្នកពិនិត្យគុណភាព ប្រធានក្រុមតាមផ្នែកនីមួយៗ បានស្នើទៅក្រុមហ៊ុនចំនួន ១០ចំណុច ក្នុងនោះគិតត្រឹមម៉ោង ៤រសៀលនេះ ភាគីទាំងអស់បានសម្រេចឯកភាពគ្នាចំនួនរហូតទៅដល់ ៨ចំណុច។ដោយនៅសល់តែពីរចំណុចទៀតតែប៉ុណ្ណោះដែលភាគីទាំងពីរនឹងត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត”។
សំណើដប់ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើររៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា “ក្រសួងទទួលយករាល់សំណើរបស់បងប្អូនកម្មករកម្មការិនីយកមកពិនិត្យ ហើយក្រសួងក៏ស្ដាប់ហេតុផលខាងភាគីក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះសំណើរបស់បងប្អូនកម្មករកម្មការិនី ក៏ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ និងភាពសមហេតុផលសមរម្យនៃការទទួលយកបានទាំងអស់គ្នាផងដែរ”។

លោកបានបន្តថា ដោយឈរលើស្មារតីយោគយល់គ្នាអធ្យាស្រ័យល្អ ការសម្របសម្រួលសម្រាប់បងប្អូននៅក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.កនេះទទួលបានលទ្ធផលលឿន ហើយរហ័សនៅឈានមកដល់រហូតទៅដល់ ៨ចំណុច ក្នុងចំណោម ១០ចំណុច ដែលទាំងនេះ គឺជារឿងមួយដែលសបញ្ជាក់ថា បងប្អូនកម្មករកម្មការិនី និងក្រុមហ៊ុន មានភាពចាស់ទុំ និងចេះយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អ ដើម្បីធានាថា បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសបានវិវត្តល្អ និងកាន់តែប្រសើរបន្ថែមទៀត។

អ្នកនាំពាក្យរូបនេះថា ដោយឡែកចំណុចដែលនៅសែលចំនួនពីរចំណុចនេះ ភាគីទាំងអស់នឹងបន្តដោះស្រាយនូវថ្ងៃស្អែកជាបន្តទៀតក្រោមការយល់ចិត្តទុកដាក់ និងតាមដានពីមន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងផងដែរ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗជាពិសេសអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ដែលរាជរដ្ឋាភិបាលបានគិតគូនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ទាំងរួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះគឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខខណ្ឌការងារ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


