ព័ត៌មានជាតិ
ប្រធានរដ្ឋសភាជំរុញការសហការគ្នាកម្ពុជា-ថៃក្នុងនាមជាអ្នកជិតខាងល្អ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថា កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីគ្នាទេ ត្រូវទទួលស្គាល់នូវភាពជាអ្នកជិតខាង ធ្វើយ៉ាងណាបង្កើនកិច្ចសហការដើម្បីប្រយោជន៍ប្រជាជនទាំងសងខាង។ សម្ដេចលើកឡើងបែបនេះក្នុងពេលទទួលជួបប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា លោកសមាជិកសភាថៃ ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ នៅវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះសម្ដេចសភាធិបតី ឃួន សុដារី បានកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ថៃក្នុងពេលបច្ចុប្បន្ន ដែលបង្កើតនូវទំនុកចិត្តនយោបាយ វិនិយោគ និងភាពកក់ក្ដៅជូនប្រជាជន ក្នុងនាមជាប្រទេសដែលមានព្រំដែនជាប់គ្នាទាំងពីរ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានកត់សម្គាល់ខ្លឹមសារនៃជំនួបនោះប្រាប់អ្នកសារព័ត៌មានថា៖ «សម្ដេចក៏បានសង្កត់ធ្ងន់ដែរថាទំនាក់ទំនងរបស់យើងទាំងពីរហ្នឹងគឺជាប្រទេសជិតខាងនឹងគ្នាហើយយើងមិនអាចជ្រើសរើសនៃការលើកប្រទេសទៅណាបានទេ! ចំណុចដែលសំខាន់គឺយើងព្យាយាមរស់រួមគ្នាសហការគ្នារស់នៅបែបសន្ដិសហវិជ្ជមាន មានកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកដើម្បីប្រយោជន៍រួមដោយយកប្រជាជនជាស្នូល»។

លោក ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចប្រធានសភា និងបញ្ជាក់ពីការប្ដេជ្ញាពង្រឹងកិច្ចការពារ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងសងខាងផងដែរ។
ខ្លឹមសារនៃជំនួបនោះសម្ដេចប្រធានសភា និងលោក ណាតាឆា ប៊ុនឆៃអ៊ីនសារ៉ាត់ ក៏បានពិភាក្សា លើការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ទេសចរណ៍ ព្រមទាំងកិច្ចការប្រយោជន៍របស់ពលករខ្មែរនៅប្រទេសថៃផងដែរ។ ដោយឡែកចំពោះបញ្ហាព្រំដែនទាំងកម្ពុជា និងថៃ បន្តលើកឡើងពីការគោរពទៅតាមច្បាប់ជាតិ អន្តរជាតិ និងការបង្កើនកិច្ចសហការមិត្តភាពតាមខេត្តជាប់ព្រំដែន។
កម្ពុជាមានព្រំដែនគោកជាប់ប្រទេសថៃប្រវែង១៨៧គីឡូម៉ែត្រ និងបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៥០ គិតរហូតមកដល់ពេលនេះមានរយៈពេល៧៥ឆ្នាំហើយ។ ថៃក៏ជាប្រទេសលេខរៀងទី៥ក្នុងចំណោមប្រទេស ដែលបានវិនិយោគនៅកម្ពុជា ហើយថ្នាក់ដឹកនាំប្រទេសទំាងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យឈានដល់ទំហំ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ខាងមុខនេះដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


