Connect with us

ព័ត៌មានជាតិ

ផ្សារណាត់ស្ងាត់ជ្រងំមួយព្រឹកក្រោយដឹងថាមានអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ម្នាក់លក់ដូរនៅទីនេះ

បានផុស

នៅ

ព្រឹកថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២១នេះ អាជីវករនៅផ្សារណាត់សឹងតែបិទតូបលក់ដូរទាំងអស់ បន្ទាប់ពីដឹងថាអ្នកជំងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន មានប្រពន្ធជាអ្នកលក់ដូរបន្លែនៅក្នុងផ្សារណាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការព្រួយបារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារណាត់នេះ   លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩មីនានេះថា ចំពោះអ្នកជម្ងឺឈ្មោះ ហ៊ីង សាមួន ក្រោយដឹងថាគាត់បានពាក់ព័ន្ធនិងទៅធ្វើជាចុងភៅមង្គលការ នៅថ្ងៃដែលបុគ្គល សោភ័ណ្ឌកក្កដា មកចូលរួមកាលពីថ្ងៃទី១២ មីនា នៅស្រុកសំរោងនោះគឺរយៈពេលជាង២សប្តាហ៍មកនេះ អ្នកជម្ងឺខាងលើត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅលើផ្ទះឈើតែម្នាក់ឯង ដោយមិនមានពាក់ព័ន្ធជាមួយបងប្អូន ឬប្រពន្ធកូនគាត់ឡើយ ដោយក្រុមគ្រួសាររបស់គាត់ គឺនៅដាច់ដោយឡែកផ្សេងពីអ្នកជម្ងឺខាងលើ។

ជាមួយគ្នានោះលោកអភិបាលក្រុងដូនកែវបានបញ្ជាក់ថា លោកនិងស្នើសុំគោលការណ៍ពីលោកអភិបាលខេត្តតាកែវ រួមមានមន្ទីរសុខាភិបាលផងដែរ ចេញសេចក្តីជូនដំណឹងមួយ ដើម្បីបញ្ជាក់ពីបញ្ហានេះ កុំឲ្យបងប្អូនប្រជាពលរដ្ឋ មានការភ័យក្លាច និងព្រួយបារម្ភ រហូតដល់បិទតូបផ្សារណាត់ មិនមកលក់ដូរ និងមានអ្នកលក់ដូរក្នុងផ្សារធំតាកែវខ្លះ ឈានដល់មានការរើសអើង ចំពោះអ្នកលក់ដូរដូចគ្នា មិនឲ្យគ្នាលក់ឡើយ ដោយសារតែអ្នកលក់ដូរនោះមកពីភូមិព្រិច ដែលមានអ្នកជំងឺកូវីដ១៩។  

សូមបញ្ជាក់ថា  មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់បន្ទាប់ពីព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ដោយគាត់មានឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕ 

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម