Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរបន្តមកលេងកម្សាន្តនៅសហគមន៍អេកូទេសចរកោះទ្រង់ ទោះបីជារដូវវស្សា

បានផុស

នៅ

ភ្ញៀវទេសរជាតិ និងអន្តរជាតិ នៅតែបន្តមកលេងកម្សាន្តនៅតំបន់អេកូទេសចរកោះទ្រង់ជាហូរហែរ និងភ្លក់​នៅរសជាតិក្រូចថ្លុង ទោះបីជារដូវនេះ ជារដូវវស្សា មានភ្លៀងធ្លាក់យ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន បាន ប្រធានសហគមន៍កោះទ្រង់ ក្នុង​ខេត្ត​ក្រចេះបានឲ្យដឹងថា សហគមន៍អេកូទេសចរកោះទ្រង់ ជា​សហគមន៍ ក្នុងចំណោមតំបន់ទេសចរនានាក្នុងខេត្តក្រចេះ ដែលពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងសម្រាកលំហែរកាយនៅលើកោះ ដើម្បីទស្សនាគយគន់ទេសចរសភាពដ៏ស្រស់ត្រកាលជុំវិញលើកោះ នារដូវបៃតង សួនបន្លែផ្លែឈើធម្មជាតិ ទស្សនាអំពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ញ៉ាំអាហាររបៀបអ្នកលើកោះ និងមានកន្លែងសម្រាក ស្នាក់នៅ ដូចជា សូរិយា បូរីរីសត និងផ្ទះស្នាក់ ជាច្រើន ថែមទៀតផង។

លោកបន្តថា ភ្ញៀវជាតិមានមកលេងលំសាន្តជាហូរហែរ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រីឯភ្ញៀវជនបរទេស ក៏នៅតែបន្តមានមកលេងជាធម្មតានៅរៀងរាល់សប្តាហ៍មិនសូវជាដាច់ទេ ប៉ុន្តែចាប់ពីខែសីហាទៅ គឺកំណើនភ្ញៀបរទេសមានការកើនឡើងវិញ។

បន្ថែមពីលើនេះ លោក ប៊ុន បាន បញ្ជាក់ថា ភាពទាក់ទាញនៃសហគមន៍កោះទ្រង់នោះ ពោលគឺផ្ដើមចេញពីភាពរួសរាយរាក់ទាក ស្នាមញញឹម ទោះបីជាចេះភាសាអង់គ្លេសក្តី មិនចេះក្តី។ ម្យ៉ាងវិញទៀត ទីតាំងនៅលើកោះមានភាពស្ងប់ស្ងាត់ មិនដូចនៅទីប្រជុំជន និងជំនោរខ្យល់ទន្លេមេគង្គបរិសុទ្ធ ជាហេតុធ្វើឲ្យភ្ញៀវចាប់អារម្មណ៍មកលេងកាន់តែច្រើន៕

អត្ថបទ៖ ប្រុញ វិធិម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម