Connect with us

ព័ត៌មានជាតិ

កង់ចំនួន ១២ គ្រឿង និង​សម្ភារសិក្សាចែកដល់សិស្ស​ក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ

បានផុស

នៅ

សិស្សសាលានៅតំបន់ដាច់ស្រយាល និងមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ៧០នាក់ នៅសាលាបឋមសិក្សាអូរក្រសាំង និងបឋមសិក្សាខ្សាច់ម្កាក់ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ទទួលបានកង់ចំនួន ១២ គ្រឿង និងសម្ភារមួយ​ចំនួន​​ពី​អាជ្ញាធរ​ស្រុកសំបូរ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរបានឲ្យដឹងថា សិស្សានុសិស្សចំនួន ៧០នាក់ ដែលទទួលបាន​ការ​ចែក​សម្ភារ​មាននៅសាលាបឋមសិក្សាអូរក្រសាំង និងបឋមសិក្សាខ្សាច់ម្កាក់ ដែលស្ថិតនៅតំបន់ដាច់ស្រយាល និងមានការខ្វះខាត ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុក ក៏បានសួរសុខទុក្ខក្មួយៗសិស្សានុសិស្សដែលកំពុងជួបការលំបាក ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំប្រឹងសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។ ក្នុងពេលនោះផងដែរ ក្រុមការងាររួមទាំងលោកអភិបាលស្រុកក៏បានជួយជួសជុលដល់សាលារៀន ដែលមានសភាពចាស់ទ្រុឌទ្រោមបាក់បែក ដើម្បីសម្រួលដល់ការអប់រំសិក្សាដល់ប្អូនៗ ។

អំណោយចែកជូនដល់សិស្ស រួមទាំងលោកគ្រូអ្នកគ្រូ រួមមាន៖ ប៊ិច សៀវភៅ កាតាប ដែលជាអំណោយមនុស្សធម៌របស់សប្បុរសជន និងកង់ ចំនួន ១២គ្រឿង ជាអំណោយរបស់អង្គការ World Vision  ប្រចាំស្រុកសំបូរ ក្នុងកម្មវិធីសប្បុរសធម៌ការងារអប់រំ រួមទាំងមានការរៀបចំអាហារសាមគ្គី និងជួសជុលអគារសិក្សា ជូនដល់សិស្សានុសិស្ស ផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៣ វិនាទី មុន

លទ្ធផល​​សមាជរដ្ឋសភា ព្រឹទ្ធសភា បានទទួលយកការបកស្រាយ​ និងគាំទ្រលើ​រដ្ឋាភិបាល

ព័ត៌មានជាតិ៣ នាទីutes មុន

និស្សិតពេទ្យជិត ៦០០ នាក់ ធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជា ប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌

កីឡា៧ នាទីutes មុន

មក​ស្គាល់​​ប្រភេទ​កង់​ភ្នំ-កង់​គួក​ និង​ស្ថាន​ភាព​ផ្លូវ​​ប្រកួត​កន្លង​ទៅ​ពិសេស​នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម

ព័ត៌មានជាតិ១១ នាទីutes មុន

កង់ចំនួន ១២ គ្រឿង និង​សម្ភារសិក្សាចែកដល់សិស្ស​ក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ

ព័ត៌មានជាតិ១៣ នាទីutes មុន

តើសមាជិក ប.ស.ស. ដែលមានសិទ្ធទទួលបានប្រាក់សោធនជរាភាព ត្រូវបំពេញលក្ខណអ្វីខ្លះ?

សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម