ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះរៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះ
អាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវនានា ក្នុងភូមិសាស្ត្រខណ្ឌ ឲ្យមានរបៀបរៀបរយ សោភ័ណភាពស្រស់ស្អាត និង ណែនាំឲ្យបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍។

ជាក់ស្ដែងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ដោយមានការណែនាំពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានការដឹកនាំ លោក ឆន មុន្នី ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និង សណ្ដាប់ធ្នាប់ ខណ្ឌច្បារអំពៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងគណៈកម្មាធិការផ្សារ ឲ្យជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ មិនត្រូវឲ្យមានការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ និងការចតយានយន្តយ៉ាងអនាធិបតេយ្យនោះទេ ជាពិសេសនោះ ការសាងសង់សំយាបផ្ទះលយចេញមកក្រៅ។

សូមបញ្ជាក់ថា ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងចម្រុះ បានចុះរៀបចំចាប់ពីចំណុចផ្លូវលេខ ៣៦៩ ស្ថិតនៅសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលចរាចរណ៍ ដែលផ្លូវនេះគឺច្រកចូលផ្សារ។

ជាមួយនេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏បានបញ្ជាក់ថា បើនៅតែមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរនោះទេ នឹងចាត់វិធានការតាមច្បាប់ដកហូតខូចខាតមិនទទួលខុសត្រូវ៕
អត្ថបទ ៖ ម៉េង




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


