ព័ត៌មានជាតិ
ក្រសួងការងារ បន្តគាំទ្រកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ (ILO)
លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) នៃអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពិភាក្សាពីការគាំទ្រ និងការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC)។

ការលើកឡើងនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមសន្និសីទអន្តរជាតិការងារប្រចាំឆ្នាំលើកទី១១៣ របស់អង្គការILO កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោករដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ILO-BFC ដែលកម្ពុជាជាប្រទេសទី១ បានអនុវត្តកម្មវិធីនេះ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងដៃគូពាក់ព័ន្ធ ហើយដែលបានជួយលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ រហូតធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីលើនេះ លោករដ្ឋលេខាធិការក៏បានពិភាក្សាអំពីការបន្តគាំទ្រ និងអនុវត្តកម្មវិធី ILO-BFC នេះឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

ជាការឆ្លើយតប លោកស្រីប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) របស់អង្គការអន្តរជាតិខាងការងារ (ILO) បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឱ្យការអនុវត្តកម្មវិធី ILO-BFC នៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ប្រទេសជាច្រើនផ្សេងទៀតបានយកជាគំរូតាមក្នុងការអនុវត្តកម្មវិធី ILO-BFC ដោយគ្រាន់តែប្តូរឈ្មោះទៅជា Better Work វិញសម្រាប់យកទៅអនុវត្តនៅប្រទេសពួកគាត់។
ភាគីទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


