ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃប្រទេសជាតិ សេដ្ឋកិច្ច និងសង្គមរបស់យើងទាំងអស់គ្នា មិនអាចខ្វះបាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកតម្កើងស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ. សេដ្ឋកិច្ច និងសង្គម របស់យើងទាំងអស់គ្នា មិនអាចខ្វះបាន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តកណ្តាល បានបង្កើនចំនួនស្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព ព្រមទាំងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ ទប់ស្កាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់ ពិសេសបានចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញ។

លោកស្រី ស៊ុន ស្រីនាង ប្រធានប្រតិបត្តិថ្មី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកណ្តាល បានប្ដេជ្ញា គោរព និងអនុវត្តតាមលក្ខន្តិកៈ ចូលរួមសហការជាមួយគណៈចលនាស្ត្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ។ ខិតខំកៀរគរស្វែងរកថវិកា ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងការងារមនុស្សធម៌ សម្រាប់ជួយដល់ជនចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងជាដើម។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេច ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្ត្រី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តកណ្តាល ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ជោគជ័យរបស់សាខាសមាគមនារីខេត្តកណ្តាល ក៏មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពី លោក គួច ចំរើន និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់។
សម្តេច ក៏បានអបអរសាទរចំពោះ លោកស្រី គឹង ចាន់ឌី ប្រធានកិត្តិយស និង លោកស្រី ស្រ៊ុន ស្រីនាង ជាប្រធានប្រតិបត្តិ និងសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកណ្តាល ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជា ពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


