ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ សង្កាត់បង្កើនការយកចិត្តទុកដាក់ចំពោះរអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ និងគ្មានដីសម្រាប់បង្កបង្កើនផលជាដើម។ ការជំរុញនេះ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប។

លោកមានប្រសាសន៍ ឱ្យបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ដល់អតីតយុទ្ធជន បានទទួលនូវសេវាសាធារណៈ ផ្សេងៗចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីឈ្មោះត្រឹមត្រូវដើម្បី បញ្ជូនមក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ហើយបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនផងដែរ។
ក្នុងនាមលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារ តាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារ ដើម្បីជួយដោះ ស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាក ខ្វះខាតបានទាន់ពេលវេលា។

លោក នាក់ ណេរ៉ុន ណែនាំឱ្យបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជន ចូលជាសមាជិកសមាគម ឱ្យបានគ្រប់ៗគ្នា-សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជា ការបង្កើតមុខរបរ ការផ្តល់ ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុន និងអង្គការផ្សេងៗ គៀងគររកមូលនិធិ ដើម្បីសាងសង់ផ្ទះ ជូនសមាជិក ព្រមជំរុញការបើកថវិកាសម្តេចតេជោ និងថវិកាបេឡាមរណសង្គ្រោះ ឱ្យបានទាន់ពេលវេលា។
តាមសេចក្តីរាយកាណ៍របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបមានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់ ពិការចំនួន១,៩៦៩នាក់ ជនបាត់បង់១៤០នាក់ គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៤ បានសាងសង់ផ្ទះជូនសមាជិកបានចំនួន ៩០ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហើយមានសមាជិកដែលអត់ដី អត់ផ្ទះ រស់នៅលើដីសាធារណៈមានចំនួន ២៨៨គ្រួសារ (បានដាក់ពាក្យស្នើសុំហើយ) និងសមាជិកមានដីតែអត់ផ្ទះចំនួន ៤១គ្រួសារ។
ក្នុងឱកាសនោះផងដែរ លោក ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបក៍បានមានប្រសាសន៍សំណូមពរដល់លោក លោក លោកស្រី គ្រប់អង្គភាព ដែលត្រូវបានតែងតាំង ជួយទ្រទ្រង់ ទាំងមធ្យោបាយ សម្ភារៈ: ស្មារតី ពីព្រោះ ការងារសមាគមនេះ គឺជាភារកិច្ចរួមទាំងអស់គ្នា ដើម្បីជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូន ដែលបានធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ៕


ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


