ព័ត៌មានជាតិ
ម្ចាស់មេដាយមាស លី ពន្លឺ បង្ហើបក្ដីស្រមៃចង់ក្លាយជាកីឡាករបាល់ទះក្លឹបបញ្ជាការដ្ឋានអង្គរក្ស
ម្ចាស់មេដាយមាស កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ លឺ ពន្លឺ បង្ហើបក្ដីស្រមៃរបស់ខ្លួនគឺចង់ក្លាយជាកីឡាករបាល់ទះអាជីពក្នុងក្លឹបបញ្ជាការដ្ឋានអង្គរក្សនៅថ្ងៃអនាគត។

លី ពន្លឺ (កណ្ដាល)
យុវជនមកពីខេត្តកណ្ដាល លី ពន្លឺ បានឲ្យដឹងថា រូបគេរួមទាំងមិត្តរួមក្រុមសប្បាយរីករាយជាខ្លាំងបន្ទាប់ពីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាជូនដល់ខេត្តកណ្ដាល។ ចំពោះក្ដីស្រមៃ និងអនាគតជាមួយវិស័យកីឡាបាល់ទះនេះរូបគេចង់ក្លាយជាកីឡាករអាជីពមួយរូបនៅកម្ពុជា។

ទិដ្ឋភាពបំពាក់មេដាយខេត្តកណ្ដាល
កីឡាករវ័យ ១៧ឆ្នាំរូបនេះបន្ថែមទៀតថា នៅថ្ងៃអនាគតរូបគេចង់ក្លាយជាកីឡាករអាជីពក្នុងក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ ដោយសារតែទីនោះមានកីឡាករល្អៗច្រើនផង និងទទួលបានក្របខណ្ឌថែមទៀតទើបជំរុញចិត្តខ្លួនចង់រួមរស់នៅទីនោះ។

ខេត្តកណ្ដាល (ឈុតខៀវ)
កីឡាករកម្ពស់ជាង ១.៨០ Cm រូបនេះបានប្ដេជ្ញាចិត្តថានឹងខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យល្អឡើងៗដើម្បីទទួលបានឱកាសក្លាយជាកីឡាករនៅក្លឹបបញ្ជាការដ្ឋានអង្គរក្សនៅថ្ងៃណាមួយ។

ទិដ្ឋភាពបំពាក់មេដាយខេត្តកណ្ដាល
បញ្ជាក់ដែរថា យុវជន លឹ ពន្លឺ ជាកីឡាករលេងតំណាងឲ្យខេត្តកណ្ដាលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ ដែលទើបបញ្ចប់ទៅនេះ។ រូបគេជួយខេត្តកណ្ដាលដណ្ដើមបានមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីយកឈ្នះខេត្តកំពង់ធំ ៣-២ (សិត) កាលពីថ្ងៃទី១៣ ខែមិថុនា ២០២៥។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះខេត្តកណ្ដាលមិនចាញ់មួយប្រកួតណាសោះតាំងពីជុំដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


