ព័ត៌មានជាតិ
ពលរដ្ឋជាង ១២០០គ្រួសារ នៅសង្កាត់ស្ទឹង មានជ័យទី២ ទទួលបានអំណោយ និងប័ណ្ណ ប ស ស ពីជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការជួយសម្រួល និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ទាំងជាង១២០០ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍លើកឡើងថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកសំណេះសំណាល និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិត នឹងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកម្សាន្តនៅកន្លែងផ្សេងម្ដងទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។

ជាក់ស្ដែងនៅពេលនេះ គឺសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាព្រមទាំងប្រគល់ប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជំងឺដោយមិនអស់ប្រាក់។

លោកជំទាវបណ្ឌិតបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព៥០០ឆ្នាំមកហើយ។ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានធ្វើព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាពដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិ លើការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។
លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ផងដែរថា៖ប្រជាពលរដ្ឋកម្ពុជាយើង មានចំនួន១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែននេះ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងឱ្យបានគង់វង់ទុកឱ្យកូនចៅជំនាន់ក្រោយ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាង១ពាន់នាក់។

នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងចំនួនប័ណ្ណ(បសស)ទាំងជាង១០០០គ្រួសារនេះ, បានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ចំនួន ២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង១២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគជាមួយនឹងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន




-
នយោបាយ៧ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន