Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តតាកែវ ជំរុញអធិការ ក្រុង-ស្រុក ទាំង១០ សហការគ្នាដាក់គោដៅត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ

បានផុស

នៅ

តាកែវ ៖ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជំរុញដល់អធិការគ្រប់ ក្រុងស្រុក ទាំង១០ ត្រូវសហការគ្នាបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងឆែកឆេរអាវុធជាតិផ្ទុះ នៅតាមបណ្តាលផ្លូវងាយរងគ្រោះ ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនឹងបន្តចុះផ្សព្វផ្សាយ ធ្វើវេទិកាសាធារណៈ តាមទីប្រជុំជន ដើម្បីដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ពិធីនេះដែរ ក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលការងារ(សេនាធិការ, អត្តសញ្ញាណប័ណ្ណ, ព្រហ្មទណ្ឌ, សន្តិសុខ, សណ្ដាប់ធ្នាប់ និងគ្រឿងញៀន) នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្ត្រីដែលពាក់ព័ន្ធផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី មានប្រសាសន៍បន្តថា ការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់បទបញ្ជាដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅគឺផ្តោតសំខាន់លើការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋនឹង ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសឱ្យបានទាបបំផុត បន្តស្រាវជ្រាវក្តាប់មុខសញ្ញាមានដីការ គ្មានដីការទើបចេញពីពន្ធនាគារ និងដាក់គោលដៅត្រួតពិនិត្យឆែកឆេអាវុធគ្រឿងផ្ទុះនៅពេលយប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំឱ្យបានទាន់ពេលវេលា បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងគ្រឿងស្រវឹងនិងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ២៤ម៉ោង លើ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងការសំណូមពរ បន្តជម្រុញផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងដែរ៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ស្នងការខេត្តតាកែវ ជំរុញអធិការ ក្រុង-ស្រុក ទាំង១០ សហការគ្នាដាក់គោដៅត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ

សន្តិសុខសង្គម១ ម៉ោង មុន

ទុសេខ្សែភ្លើងឆេះផ្ទះ១ខ្នង និងហាងលក់កាហ្វេ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងរេដបូក ប្រែក្លាយ ជីផាត ពីតំបន់ព្រៃភ្នំ គ្មានផ្លូវ អគ្គិសនី អ៉ីនធឺណិត ទៅរកការរីកចម្រើន និងជាទីតាំងអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប

កីឡា២ ម៉ោង មុន

ទីបំផុត Pogba រកបានក្លិបថ្មី ក្រោយព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ជាមួយក្លិបគីឡូ UCL មួយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ អបអរសាទរ ពលករខ្មែរមកពីថៃ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ

នយោបាយ៧ ម៉ោង មុន

ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការ​ធម្មនុញ្ញ​ថៃ​​ ផ្តើម​ធ្វើ​ការ​​លើ​ញត្តិ​​ព្រឹទ្ធសភា​ដែលស្នើដក​«ផែថងថា​ន​»​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម