Connect with us

ព័ត៌មានជាតិ

នៅក្នុងខែមិថុនានេះ ទុរេនក្នុងខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលច្រើនជាមួយតម្លៃសមរម្យ

បានផុស

នៅ

ជារៀងរាល់ឆ្នាំ ម្ចាស់ចម្ការរទុរេននៅកម្ពុជា ភាគច្រើនចាប់ផ្តើមប្រមូលផលទុរេន នៅចន្លោះពីខែឧសភា ដល់ ខែកក្កដា។ មិនខុសពីខេត្តផ្សេង ខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលទុរេនដូចគេដូចឯងដែរ ប៉ុន្តេនៅក្នុងខែមិថុនានេះ ជារដូវប្រមូលផលបានច្រើនជាងខែផ្សេង និងលក់បានតម្លៃសមរម្យ។ ក្នុងខែមិថុនានេះ ទុរេនខេត្តរតនគិរី ត្រូវបានដាក់លក់នៅតាមទីផ្សារក្នុងមូលដ្ឋាន លក់ចេញទៅឱ្យឈ្មួញ និងលក់នៅក្នុងផ្សារបានលុង ជាហូរហែ ហើយកំពុងទទួលបានការគាំទ្រជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡី ចាន់ ជាម្ចាស់ចម្ការ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង បានប្រាប់ថា មិនខុសពីឆ្នាំមុនៗ ទុរេនឆ្នាំនេះលក់បានតម្លៃសមរម្យ ខណៈលោកកំពុងប្រមូលផលលក់ទៅឱ្យឈ្មួញផង និងទុកសម្រាប់លក់រាយផង។
លោកបញ្ជាក់ថា៖« ទោះបីជាមានការនាំចូលទុរេនពីខាងក្រៅ ប៉ុន្តែទុរេននៅចម្ការខ្ញុំលក់បានតម្លៃសមរម្យ មិនធ្លាក់ថ្លៃទេ។ បច្ចុប្បន្ននេះផ្លែទុរេនទុំ លក់ទៅឱ្យអាជីវករក្នុងផ្សារ និងលក់ទៅឱ្យភ្ញៀវទៅលេងតម្លៃរាយ ១ គីឡូក្រាម លក់បាន ២ម៉ឺនរៀល តម្លៃនេះប្រហាក់ប្រហែលឆ្នាំមុនដែរ»។


លោក ឡី ចាន់ មានផ្ទៃដីដាំដុះផ្លែឈើចំនួន ៤​ហិកតា មានដើមទុរេនចំនួន ៣០០ ដើម ក្នុងនោះ១៣០ ដើម កំពុងហុចផលឱ្យជាប្រភេទម៉ានថង ចំណែកដើមតូចធំផ្សេងទៀត នៅមិនទាន់ប្រមូលផលនោះទេ។ ក្រៅពីនេះ ក៏មានដាំផ្លែឈើ និងដំណាំកសិកម្មចម្រុះដូចជា ផ្លែបឺរ ម្រេច និងផ្លែសាវម៉ៅ ផងដែរ។

ជាមួយគ្នានេះ កសិករ ឡី ចាន់ ស្នើប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលមិនប្រើសារធាតុគីមី មិនប៉ះពាល់ដល់សុខភាព និងជាផ្នែកមួយជួយដល់ប្រជាកសិករ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

លោកបញ្ជាក់ថា៖«ទុរេនធម្មជាតិខ្មែរមានសាច់ពណ៌ទឹកដោះគោ ក្លិនឈ្ងុយហើយសំបករបស់វាក៏មានពណ៌ខុសប្លែកពីទុរេននាំចូល ដែលមានសាច់ពណ៌លឿងក្លិនវិញពុំសូវឈ្ងុយទេ»។

ខេត្តរតនគិរី មានផ្ទៃដីដាំដុះទុរេនសរុបចំនួន ៧៤១ ហិកតា ទិន្នផលទុរេនដែលប្រមូលផលមានចំនួន ៥១០ ហិកតា ទិន្នផលទទួលបានប្រមាណ ៤០១០ តោន ។ ផ្លែទុរេន កំពុងតែទទួលបានការគាំទ្រ និងពេញនិយមនៅក្នុងខេត្តរតនគិរី និងទទួលបានការគាំទ្រពីភ្ញៀវមកពីបណ្តាខេត្តផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម