ព័ត៌មានជាតិ
គយចាប់ដូងគេចពន្ធពីថៃជាង១៥០០គីឡូក្រាមបន្ទាប់ពីព្យាយាមឆ្លងទឹកតាមព្រំដែនឡាវ
កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធខេត្តព្រះវិហារបានចាប់ដូងក្រអូបគេចពន្ធពីថៃប្រមាណ១៥០០គីឡូក្រាម ដែលព្យាយាមឆ្លងទឹកចូលតាមកំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយររបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ដូងក្រអូបទាំងអស់នេះដឹកតាមរថយន្តមួយគ្រឿងប្រភេទសាំយ៉ុង លួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។
វត្ថុតាងដែលចាប់បានរួមមាន ផ្លែដូងក្រអូប ចំនួន ២,៨៥០ផ្លែ ស្មើនឹងប្រមាណ ១,៥០០គីឡូក្រាម ទឹកដូងច្រកដប: ចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ និងសាច់ដូងចំនួន ២៤គីឡូក្រាម។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និងបន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន។

គួរឱ្យដឹងដែរថារដ្ឋាភិបាលថៃបានបិទព្រំដែនដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានកម្ពុជាធ្វើការឆ្លើយតបដោយការបិទព្រំដែនវិញ។ លើសពីនោះនៅថ្ងៃទី១៧ ខែមិថុនា កម្ពុជាបានបិទការនាំចូលបន្លែ ផ្លែឈើទាំងស្រុងពីប្រទេសថៃផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ វិស័យអាជីវកម្មឯកជនថៃកំពុងជំរុញឱ្យមានដំណោះស្រាយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយព្រមានថា ភាពតានតឹងកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការនាំចេញផ្លែឈើ ក្រោយកម្ពុជាបិទការនាំចូលបន្លែ-ផ្លែឈើថៃ ដើម្បីឆ្លើយតបនឹងវិធានការបិទ/កំណត់ម៉ោងព្រំដែនចេញចូលជាឯកតោភាគីរបស់យោធាថៃ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាដរាបណាថៃមិនបើកព្រំដែនទៅដូចមុនថ្ងៃទី៧ ខែមិថុនាទេ កម្ពុជានឹងមិនបើកទ្វារព្រំដែនជាមួយថៃវិញទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


