ព័ត៌មានជាតិ
ក្រសួងសាធារណការ បើកឲ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តជាផ្លូវការ
ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន បន្ទាប់ពីដាក់ឱ្យដំណើរការជាបណ្តោះអាសន្នរយៈពេលជាង១ខែរួចមក។

ពិធីសម្ពោធផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន និងលោកឧកញ៉ា វ៉ាន់ ឆារស៍ជួន ប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារទំនើបអូរឡាំព្យា រួមទាំងមន្ត្រីរាជការ និងដៃគូរពាណិជ្ជកម្មជាច្រើនទៀតផងដែរ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ បានឱ្យដឹងថា គិតត្រឹមរយៈពេល១ខែចុងក្រោយមកនេះ មានអ្នកទទួលយកការប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន មានរហូតដល់ ១៥២៥លេខ ដែលគិតជាទឹកប្រាក់សរុបជាង១៤ម៉ឺនដុល្លារអាមេរិក។ បើតាមលោកជំទាវ កុយ សុដានី ក្នុងផ្លាកលេខនីមួយៗ មានតម្លៃចាប់ពី១០ម៉ឺនរៀល ដល់ ៨លានរៀល ។

លោកជំទាវបន្ថែមថា ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសនេះដែរ ក្រុមការងារគណៈកម្មការអន្តរក្រសួង មិនអនុញ្ញាតឱ្យមានការជ្រើសរើសរាល់ផ្លាកលេខ ដែលមានឈ្មោះប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ប៉ះពាល់ជាតិសាសនា រាជរដ្ឋាភិបាល ឈ្មោះថ្នាក់ដឹកនាំ ឬឥស្សរជនឆ្នើមរបស់ប្រទេស ក៏ដូចជាឈ្មោះ ឬពាក្យពេជទាំងឡាយ ដែលគ្មានសីលធម៌ ឬមានលក្ខណៈជេរប្រមាថនោះឡើយ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ចូន បានមានប្រាសាសន៍ថា ក្រសួងតែងតែបានខិតខំ នូវការធ្វើវឌ្ឍនៈភាព និងការធ្វើទំនើបកម្មរបស់ខ្លួន តាំងពីអាណត្តិមុន ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី ក្នុងការធ្វើយ៉ាងណា ជួយបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ ក្នុងការប្រើប្រាស់សេវាផ្សេងៗ តាមតម្រូវការចង់បានរបស់ពួកគាត់ ។ ការធ្វើទំនើបកម្ម លើការធ្វើសេវាផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ វាក៏ជាផ្នែកមួយឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយបានផ្តោតលើអាទិភាពគន្លះចម្បងទាំង០៥ រួមមាន៖ មនុស្ស ,ផ្លូវ ,ទឹកភ្លើង និងបច្ចេកវិទ្យា ។

ក្នុងកម្មវិធីនាព្រឹកដដែលនោះ ក៏មានសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវការ មណ្ឌលសេវាសាធារណៈផ្សារទំនើបអូរឡាំព្យា ផងដែរ ស្ថិតនៅក្នុងផ្សារទំនើបអូរឡាំព្យាផ្ទាល់តែម្តង ដែលជាទីតាំងសម្រាប់ពលរដ្ឋទៅសាកសួរនាំព័ត៌មាន ឬការធ្វើសេវាលើការធ្វើផ្លាកលេខម៉ូតូ ឬយានយន្តនានាផងដែរ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ទៅទទួលការធ្វើសេវាបានកាន់តែងាយស្រួល និងរហ័ស ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


