Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគតប្រជាពលរដ្ឋ

បានផុស

នៅ

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ លើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ។ សូមរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃសៅរ៍ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥និងបញ្ចូល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ការប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង៥៧៧រូបនេះធ្វើឡើង ដោយយោងទៅតាមការស្នើសុំរបស់សាខាគណ បក្ស ភ.ព៨, ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១,ភ.ព២៣, ភ.ព២៤និងភ.ព២៥។

លោក ឃួង ស្រេង បានលើកឡើងថា អ្នកទាំង៥៧៧រូប ពិតជាមានសំណាង ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៧៤។គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេងណាស់សំរាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិបានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

លោក ឃួង ស្រេង បន្តថា ក្នុងពេលប្រឈមមុខដាក់គ្នាតាមព្រំដែនកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិត នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពានពីទាហានថៃទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។ លោក សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បន្តទៀតថា ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគត់ប្រជាពលរដ្ឋ។ លោក ថាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងការពារដាច់ខាត ការពារបូរណភាពទឹកដីឱ្យបានគង់វង់៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម