ព័ត៌មានជាតិ
ព្រឹត្តិការណ៍រដូវកាលបៃតងចំនួន ៣ នៅខេត្តរតនគិរី ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍រដូវកាលបៃតងសំខាន់ៗចំនួន ៣ បានរៀបចំក្នុងខេត្តរតនគិរីនៅក្នុងនោះមានដូចជា ព្រឹត្តិការណ៍កីឡាជិះកង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ទិវាមច្ឆជាតិរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទ និងព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្សរបស់ក្រសួងទេសចរណ៍។
បើយោងតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី ព្រឹត្តិការណ៍រដូវបៃតងក្នុងខេត្តរតនគិរីរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកកម្សាន្តបានចំនួន ១០,០៥៨ នាក់។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនិងផ្នែកឯកជន ចូលរួមឱ្យបានខ្លាំងក្លាក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាស័ក្តិសមជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ” និងដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់និងពិភពលោក។
ជាក់ស្តែងព្រឹត្តិការណ៍រដូវកាលបៃតងខេត្តរតនគិរី បានជួយជំរុញការវិនិយោគទុនទៅលើវិស័យទេសចរណ៍នៅក្នុងខេត្តភូមិភាគឦសាន តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្របង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕




ពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍រដូវកាលបៃតងក្នុងខេត្តរតនគិរី បានឆ្លុះបញ្ចាំងពីគោលការណ៍គ្រឹះសំខាន់ពីរ គឺ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដែលជាការផ្តល់តម្លៃដល់ប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច និងការអភិរក្សនូវវប្បធម៌ប្រពៃណី ដែលជាការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ពិសេសការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាជាគោលដៅទេសចរណ៍ សុវត្ថិភាព ផ្តល់ភាព កក់ក្តៅ ស្អាត ឆ្លាត និងបៃតង៕
អត្ថបទ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


