ព័ត៌មានជាតិ
កម្ពុជា នឹងធ្វើសមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ដែលមានថៃ សមាជិកអាស៊ាន ទីម័រ និងភាគីពាក់ព័ន្ធចូលរួម
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោករាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញនៅថ្ងៃទីចន្ទ ទី១៤ ខែកក្កដា។

សមយុទ្ធនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) ដែលមានការចូលរួមពីប្រទេសថៃ និងបណ្ដាប្រទេសជាសមាជិករបស់អាស៊ាន ប្រទេសទីម័រឡេស្តេ ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៦៥០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គូសបញ្ជាក់ថា ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ នៅក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។

តាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។

ពិធីបើកលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។ ចំណែកពិធីបិទលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


