ព័ត៌មានជាតិ
អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម
កោះកុង ៖ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង ចេញបកស្រាយបំភ្លឺថា អាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត ពុំទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅទឹកដីខេត្តភាគនិរតីមួយនេះ។

ឆ្លើយតបនឹងការបង្ហោះហ្វេសប៊ុក និងបណ្តាញសារព័ត៌មានអនឡាញមួយចំនួន លោក ឈិត រតនៈ អ្នកនាំពាក្យខេត្តកោះកុង បង្ហាញច្បាស់ៗថា គិតមកទល់ម៉ោងនេះ ខេត្តមិនទាន់មានចំណាត់ការចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយនោះទេ ពោលគឺមានការតែចុះពិនិត្យស្រាវជ្រាវ ករណីឃាតកម្មប៉ុណ្ណោះ។ដូច្នេះលោកសុំឱ្យសាធារណជនជឿជាក់លើព័ត៌មានណាដែលជាការពិតប្រាកដ និងជាផលប្រយោជន៍សង្គម។

ចំពោះមានអ្នកលេងបណ្តាញសង្គមបង្ហោះ និងសារព័ត៌មានអនឡាញមួយចំនួនបានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា «នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវ»។

ទាក់ទិនបញ្ហានេះ ត្រូវបានលោក ឈិត រតនៈ អះអាងថា មិនមានជាការបង្រ្កាបល្បែងអនឡាញនោះទេ ពោលគឺគ្រាន់តែជាប្រតិបត្តិការស្រាវជ្រាវករណីសង្ស័យឃាតកម្មលើមនុស្សប៉ុណ្ណោះ តបទៅនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ស្របពេលមានកម្លាំងជំនាញមកពីរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តចុះមកសហការអនុវត្តរួមគ្នាផ្ទាល់។
សម្រាប់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អះអាងដែរថា លោកបានទទួលបទបញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។

បើតាមលោកស្នងការខេត្ត ធាតុពិតជាក់ស្តែង គឺរកមិនឃើញមានករណីឃាតកម្មអ្វីទេ។ ដូច្នេះមិនមែនជាការបង្រ្កាបទីតាំងអនឡាញដូចការបង្ហោះរបស់អ្នកលេងបណ្តាញសង្គម និងសារព័ត៌មានចំនួនទៀតឡើយ។
ដោយឡែកការបាត់ទូរសព្ទ និងកុំព្យូទ័រ លោក គង់ មនោ ស្នងការនគរបាលខេត្ត លោកក៏កំពុងស្រាវជ្រាវសួរនាំពីសមត្ថកិច្ចក្រោមឱវាទរបស់លោកដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយកម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ ទោះយ៉ាងណាកម្លាំងជំនាញចម្រុះខេត្តរបស់លោកមិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំងដែលមកពីរាជធានីភ្នំពេញ ហើយរកឃើញជាបណ្តើរៗប្រគល់ជូនម្ចាស់សម្ភារៈទាំងនោះដែរ៕
អត្ថបទ ៖ សិរិវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ