ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន ពិសេសពលរដ្ឋរស់នៅសុខដុមរមនា ក្រោមដំបូលសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសិរីសុន្ធរវង្ស (ហៅវត្តក្រចេះក្រុង) ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃសៅរ៍ ៩ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា ជាការពិតណាស់ប្រទេសកម្ពុជាយើងមានអ្វីៗ គ្រប់យ៉ាងដូចបច្ចុប្បន្ននេះ គឺដោយគុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រឹងប្រែងថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោច ខែអាសាឍ តទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ ខែ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក)។ ព្រះបរមសាស្ត្រាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែអស្សុជ)។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតិកាទាំង ៧ សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរលោកខាងមុខ មកទទួលយកផលានិសង្ស ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


