Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់កងទ័ពកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ជូន​ដល់​កងទ័ព​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្នុងអំឡុងពេល​សត្រូវ​ឈ្លានពាន​សៀម​បាន​កំពុង​ផ្ទុះ​សង្គ្រាម​តាម​ខ្សែ​បន្ទាប់​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រារព្ធ​ពិធី​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ​ដល់​ព្រះ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស នៅ​តំបន់​អច្ឆរិយ​អង្គរ ខេត្តសៀមរាប កាលពី​ថ្ងៃ​សៅរ៍ ១​ កើត ខែ​ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​ ២៦ ខែ​កក្កដា ឆ្នាំ​ ២០២៥ នៅ​ខេត្ត​សៀមរាប។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ប្រគេន​ពរជ័យ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ថ្វាយព្រះពរ​ជ័យ​ដល់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី និង​គោរព​ជូនពរ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្នាក់​ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ សូម​ឲ្យ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​ គ្នា ប្រទេស​ជាតិ​មាន​សន្តិភាព​ជា​រៀង​រហូត​។ ជាពិសេស សូម​ឲ្យ​ប្រទេសជាតិ​រួចផុត​ពី​ជំងឺ​ដង្កាត់ គ្រោះកាច​ចង្រៃ ចៀស​ផុត​ពី​គ្រោះ​រាំងស្ងួត និង​សម្បូរសប្បាយ​ជានិច្ច​និរន្ត និង​ប្រជាពលរដ្ឋ​ខ្មែរ និង​សូម​ឲ្យ​វីរ​កងទ័ព​ជួរមុខ​កម្ពុជា​ទទួល​បាន​ជ័យជំនះ​ពី​ពួក​ឈ្លានពាន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម