ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរបំផុត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានថ្លែងថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរបំផុត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួនជាង ៣ ពាន់គ្រួសារ ដែលទើបជម្លៀសពីតំបន់ផ្ទុះសង្គ្រាមតាមខ្សែព្រំដែននៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥។

ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៣ ថ្ងៃ កន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។

សម្តេច ក៏បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរអរគុណដល់អាជ្ញាធរខេត្ត ដែលបានជម្លៀសប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាព និងបានរៀបចំក្រុមការងារទទួល និងផ្គត់ផ្គង់ នូវស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។

ទន្ទឹមនឹងនោះផងដែរ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវសេចក្តីរំភើប និងការកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្តីស្រឡាញ់ សាមគ្គីភាព មិត្តភាព ក៏ដូចជា ការបរិច្ចាគស្បៀងអាហារ និង ថ្នាំពេទ្យដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


