Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ស្នើឱ្យឈប់បង្ហោះពីកងទ័ពកម្ពុជាគ្រប់ទម្រង់ ព្រោះអាចប៉ះពាល់ដល់កងទ័ព

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមានដល់អ្នកលេងបណ្តាញសង្គម ទាំងបុគ្គល និងអ្នកកាន់ផេកដែលបង្ហោះរូបភាព ឬវីដេអូរបស់កងទ័ពកម្ពុជាគ្រប់ទម្រង់ បញ្ឈប់ការបង្ហោះនេះ ព្រោះអាចប៉ះពាល់ដល់កងទ័ព និងអាចឱ្យសត្រូវដឹងពីទីតាំង និងសព្វាវុធកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ បានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ថា៖ “ខ្ញុំសូមព្រមានសារជាថ្មី ចំពោះបុគ្គល ឬម្ចាស់ផេកណា ដែលបង្ហោះរូបភាព ឬរូបវីដេអូ កងទ័ពកម្ពុជាគ្រប់ទម្រង់ និងក្នុងគ្រប់គោលដៅ។ ព្រោះថា ៖ រូបភាពខ្លះ បានបំបាក់ទឹកចិត្តនិងស្មារតីកងទ័ព រូបភាពខ្លះ បានផ្តល់ឱ្យសត្រូវស្គាល់ពីតាំងនិងសព្វាវុធ”។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ ក៏បានលើកទឹកចិត្តសមត្ថកិច្ច ចាត់វិធានការលើបុគ្គលណាដែលបានបង្ហោះរូបភាព និងវីដេអូទាំងអស់នេះដែរ។ លោកសង្កត់ធ្ងន់ថា៖ “អ្នករកស៊ីលក់ផេក ត្រូវឈប់ជាបន្ទាន់ កុំព្រោះតែដើម្បីផលចំណេញតិចតួច ធ្វើឱ្យជាតិខាងបង់”។

យ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលលោកបណ្ឌិតស្នើកុំឱ្យមានការបង្ហោះពីកងទ័ពកម្ពុជា ឬព័ត៌មានផ្សេងៗទាក់ទងនឹងការចល័តទ័ពជាដើម ពោល គឺលោកបណ្ឌិតបានអំពាវនាវជារឿយៗ ទាំងទាហានជួរមុខ និងប្រជាពលរដ្ឋ កុំបង្ហោះពីសកម្មភាពកងកម្លាំង មិនថាជារូបភាព  ឬវីដេអូ ចៀសវាងសត្រូវចាប់ទីតាំង និងវាយប្រហារមកកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម