Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះមរណភាព​ឧត្ដមសេនីយ៍ត្រី ហ៊ឹម សារ៉ន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានចូលរួម​សោកស្តាយ​ និង​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ឧត្ដមសេនីយ៍​ត្រី ហ៊ឹម សារ៉ន ដែលនេះ​គឺជា​ការបាត់បង់​ធនធាន​មនុស្ស​ល្អ​មួយរូប​ក្នុង​កិច្ចការ​បម្រើ​ជាតិ​មាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​រំលែក​ទុក្ខ​នេះ​ធ្វើឡើង​ក្នុងពេល​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ទៅ​បុណ្យ​សព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ឹម សារ៉ន ផ្ទាល់​ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក ថ្ងៃ​អង្គារ ៤​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មាន​សេចក្ដី​តក់ស្លុត និង​សោកស្តាយ​ជា​អនេក​ចំពោះ មរណភាព​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ឹម សារ៉ន សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា ក្រសួងការពារជាតិ​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២៖៥៦​នាទី ក្នុង​ជន្មាយុ ៦៩​ឆ្នាំ ដោយ​រោគាពាធ​។ មរណភាព​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ឹម សារ៉ន គឺជា​ការ​បាត់បង់​ស្វាមី ឪពុក​បង្កើត ឪពុកក្មេក ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌​ចំពោះ​កូនៗ ចៅប្រុស​ចៅស្រី។

នៅក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកស្រី សេង សា​រ៉ា​យ ត្រូវជា​កូនបង្កើត ព្រមទាំង​ក្រុមគ្រួសារ និង​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ឹម សារ៉ន ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ វិនាទី មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះមរណភាព​ឧត្ដមសេនីយ៍ត្រី ហ៊ឹម សារ៉ន

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អាមេរិក និងចិន​​ជួបចរចាគ្នា ​ជុំវិញការពន្យារពេល​អនុវត្តពន្ធខ្ពស់

ព័ត៌មានជាតិ៣២ នាទីutes មុន

ផ្លូវ​ទៅ​កំពង់ភ្លុក​ជាប់​មាត់​បឹងទន្លេសាប ​បញ្ចប់​ការ​ស្ថាបនា ១០០%

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ចំនួន ៩ ជំរុញការវិនិយោគបន្ថែមនៃប្រទេសទាំងពីរ

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្ដេច ទៀ បាញ់ រំលឹកពីភាពជាអ្នកជិតខាងល្អកម្ពុជា-ថៃ ពេល ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

​យោធាកម្ពុជា​ជួប​អាមេរិកនៅ​កោះហាវ៉ៃស្របពេលដែល​​ថៃឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម