ព័ត៌មានជាតិ
៤ថ្ងៃនៃការផ្ទុះអាវុធរវាងកម្ពុជា និងថៃ និស្សិតខ្មែរជាង៣០០នាក់បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ក្នុងរយៈពេល៤ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩កក្តដា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន៣០៧នាក់ហើយបានចាក់ចេញពីប្រទេសថៃត្រលប់មកប្រទេសកម្ពុជាវិញតាមច្រកប្រទេសឡាវ ក្រោយពីមានការផ្ទុះអាវុធរវាកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមនិស្សិតខ្មែរ៣០៧នាក់ចាកចេញពីប្រទេសថៃត្រលប់មកកម្ពុជាវិញក្នុងនោះនៅថ្ងៃទី២៦ និងថ្ងៃទី២៧មានចំនួន១៦៣នាក់ ថ្ងៃទី២៨ ខែកក្កដា មានចំនួន៤០នាក់ និងថ្ងៃទី២៩កក្តដាមាន១០៤នាក់។ និស្សិតខ្មែរទាំង នោះចាកចេញពីប្រទេសថៃមកកាន់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមខេត្ត
ស្ទឹងត្រែង។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃនៃការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជាថៃដែលបង្កឡើងដោតភាគីថៃបានបណ្តាលឱ្យសាលារៀនបិទទ្វារចំនួន៦០៥កន្លែង ប៉ះពាល់សិស្សជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន៦២៧៦នាក់នៅតាមបណ្តាខេត្តចំនួន៥រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។ លើសពីនេះជម្លោះប្រដាប់អាវុធនេះក៏បានឱ្យក្រសួងអប់រំយុវជន និងកីឡាធ្វើការពន្យាពេលដំណើរការប្រឡងសសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឬបាក់ដែលតាមគ្រោងទុកធ្វើនៅថ្ងៃទី១៨ និង១៩ខែសីហា ត្រូវលើកទៅធ្វើនៅថ្ងៃទី២៨និង២៩ ខែសីហាឆ្នាំ២០២៥ខាងមុខវិញ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


