Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អរគុណដល់ទឹកចិត្តកូនខ្មែរ សម្រាប់សកម្មភាពសម្បុរសធម៌នានា ក្នុងពេលដែលប្រទេសជាតិត្រូវការ

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណដល់ទឹកចិត្តរបស់កូនខ្មែរ សម្រាប់សកម្មភាពសម្បុរសធម៌នានា ជួយគ្នាក្នុងគ្រាដែលកម្ពុជាត្រូវបានរងការឈ្លានពានពីថៃ ជាពេលវេលាមួយដែលប្រទេសជាតិត្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ ឯកឧត្តម គឺបន្ទាប់ពីសង្គេតឃើញថា ប្រជាជនខ្មែរបានរួបរួមគ្នា តាមរយៈសកម្មភាពតូចធំជាច្រើន ក្នុងការជួយទៅដល់ កងទ័ព និងពលរដ្ឋខ្មែរដែលត្រូវភៀសសឹក ពីតំបន់ព្រំដែនកម្ពុជា-ថៃ ដោយសារតែការឈ្លានពានពានពីសំណាក់ទាហានថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ដូច្នេះថា «តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ នេះជាកម្លាំងរបស់ជាតិខ្មែរយើង ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម